ជីវិតកម្សាន្ដ
Shawn និង Camila ត្រូវគេឃើញថើបគ្នានៅ Coachella ក្រោយបែកគ្នាមួយឆ្នាំ
នៅថ្ងៃដំបូងនៃកម្មវិធីប្រគំតន្ត្រី Coachella តារាចម្រៀង Shawn Mendes និង Camila Cabello ត្រូវបានគេចាប់បានមើលការសំដែងនិងធ្វើកាយវិការផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ក្រោយពីការបែកគ្នាបានមួយឆ្នាំ ។

Shawn Mendes និង Camila Cabello ដែលបានចែកផ្លូវគ្នាក្នុងខែ វិច្ឆិកា ឆ្នាំ ២០២១ ត្រូវបានគេប្រទះឃើញថាបានចូលរួមក្នុងរាត្រីដំបូងរបស់កម្មវិធីប្រគំតន្ត្រី Coachella ជាមួយគ្នា អ្នកទាំងពីរជជែកលេងកម្សាន្តជាមួយមិត្តភក្តិ។ ក្នុងឃ្លីបដែលត្រូវបានគេចែករំលែកនោះ តារាចម្រៀងទាំងពីរសប្បាយរីករាយសម្រាប់កម្មវិធី Coachella ។

ការជួបជុំគ្នារវាង Shawn Mendes និង Camila Cabello កើតឡើងជាងមួយឆ្នាំបន្ទាប់ពីអ្នកទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសថាពួកគេបានចែកផ្លូវគ្នាបន្ទាប់ពីទាក់ទងជាមួគ្នាជាងពីរឆ្នាំ។ ការបែកគ្នារបស់ពួកគេបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ខណៈដែលពួកគេត្រូវបានគេប្រទះឃើញដើរលេងនៅ Miami ជាមួយមុនពេលបែកគ្នា ។

យ៉ាងណាមិញ ទោះបីជាអ្នកទាំងពីរមិនបានបង្ហាញច្រើនអំពីទំនាក់ទំនងរបស់ពួកគេក៏ដោយ ប៉ុន្តែកាលពីឆ្នាំមុនតារាចម្រៀង Camila Cabello បានបើកចំហយ៉ាងច្បាស់លាស់អំពីទំនាក់ទំនងរបស់នាងជាមួយ Shawn Mendes នៅតែបន្តជាមិត្តល្អនឹងគ្នា ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Leonardo DiCaprio លួចមានទំនាក់ទំនងស្នេហាជាមួយតារាបង្ហាញម៉ូដ Irina Shayk
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


