ជីវិតកម្សាន្ដ
ស្ថាប័ន MPI បកស្រាយជុំវិញករណីផ្ទុះការរិះគន់ពិធីការិនី ឌួង ហ្សូរីដា
កញ្ញា ឌួង ហ្សូរីដា ថ្មីៗកន្លងទៅនេះ បានរងការរិះគន់ពីសំណាក់ទស្សនិកជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនធំ ព្រោះតែនាងនិយាយកាត់ជនជាតិហ្វីលីពីន អំឡុងចាប់ដៃគូធ្វើជាពិធីការិនីក្នុងកម្មវិធីប្រឡងបវរកញ្ញាភពផែនដីអន្តរជាតិ។

រឿងដែលគេរិះគន់កញ្ញា ឌួង ហ្សូរីដា នេះ ដោយហេតុថានាងបានប្រើកាយវិការនិយាយកាត់សង្វាក់ពិធីការិនីជនជាតិបរទេសជាច្រើនដង ហើយថែមទាំងប្រកាសរៃអង្គាសប្រាក់សុំជំនួយពីទស្សនិកជនម្នាក់ ១ ដុល្លារទៀតផង។ សកម្មភាពនេះទើបធ្វើឲ្យមានការវែកញែក និងរិះគន់ពីអ្នកគាំទ្រពេញបណ្ដាញសង្គម។

បន្ទាប់ពីមានការរិះគន់យ៉ាងច្រើនរបស់មហាជន ពេលនេះស្រាប់តែខាងស្ថាប័ន MPI បានចេញមកបកស្រាយ ដើម្បីការពារកិត្តិយសជូនពិធីការិនី ឌួង ហ្សូរីដា បញ្ចៀសការយល់ច្រឡំខ្លាំងជាងនេះ។

ផ្អែកតាមខ្លឹមសារបកស្រាយរបស់ស្ថាប័នបវរកញ្ញាមួយនេះបានលើកឡើងថា តាងនាមឲ្យគណៈគ្រប់គ្រង នៃកម្មវិធីប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ យើងខ្ញុំសូមជម្រាបបកស្រាយជូនប្រិយមិត្តទាំងអស់ឲ្យបានជ្រាបថា ៖ ក្នុងកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រដែលបានរៀបចំឡើងកាលពីរាត្រីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ មានការកាត់យកចំណែកខ្លះ នៃឃ្លិបក្នុងកម្មវិធីប្រកួតដែលនាំឲ្យកើតមានការយល់ច្រឡំរិះគន់ដោយពុំពិចារណាហេតុ និងផល នាំឲ្យប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះពិធីការិនីរបស់យើង គឺកញ្ញា ឌួង ហ្សូរីដា យើងសូមគូរបញ្ជាក់ដូចតទៅ, ១.ចំពោះចំណុចដែលមានការជជែកវែកញែក និងត្រូលលើវគ្គនិយាយកាត់រវាងពិធីការិនីខ្មែរ និងហ្វីលីពីន គឺជាការនិយាយលេងក្នុងវគ្គសម្រាក ហើយក្រុមការងារផ្នែកផ្សព្វផ្សាយមានកំហុសដោយអចេតនាពុំបានកាត់ចេញពីការនិយាយលេងនោះទៅចាក់ផ្សាយពាណិជ្ជកម្មវិញ។ ២.បញ្ហារៃអង្គាសទឹកប្រាក់ ១ ដុល្លារ ក៏ជាការទទួលខុសត្រូវ និងស្ថិតក្នុងមាតិកាដែលកញ្ញាពិធីការិនីរបស់យើងត្រូវតែធ្វើតាមការរៀបចំរបស់គណៈកម្មការ។

យើងខ្ញុំទាំងអស់គ្នា សង្ឃឹម និងជឿជាក់ថា ប្រិយមិត្តគ្រប់រូប នឹងយល់នូវចំណុចដែលយើងខ្ញុំធ្វើការបកស្រាយទាំងអស់នេះ។ ស្ថាប័នខាងលើបន្ថែម៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


