ជីវិតកម្សាន្ដ
Blake Lively សម្រាលកូនទីបួនជាមួយ Ryan Reynolds
តារាស្រីអាមេរិកាំង Blake Lively និងតារាប្រុសកាណាដា-អាមេរិកាំងលោក Ryan Reynolds បានស្វាគមន៍កូនទីបួនហើយ បន្ទាប់ពីរៀបការអស់រយៈពេល ១០ ឆ្នាំ ។
អ្នកស្រី Blake បានបង្ហោះរូបគ្រួសារកាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ កន្លងផុតទៅ ក្នុងនោះគេសង្កេតឃើញពោះអ្នកស្រីសំប៉ែតវិញហើយមានន័យថាគាត់ទើបសម្រាលកូន ។
គួររំលឹកថាការពរពោះកូនទីបួនត្រូវប្រកាសជាសាធារណៈនៅខែកញ្ញា ឆ្នាំ២០២២ នៅលើកម្រាលព្រំក្រហមជាមួយសំលៀកបំពាក់ម៉ាក Maison Valentino ពណ៌មាសដ៏ប្រណិតរបស់នាង ។
ចំណែកឯកូនបីនាក់ទៀតគឺកូនស្រីទាំងអស់គឺ James អាយុ ៧ឆ្នាំ Inez អាយុ ៦ឆ្នាំ និង Betty អាយុ ៣ឆ្នាំ ។
យ៉ាងណាមិញអ្នកទាំងពីរមិនទាន់បង្ហាញភេទកូននៅឡើយដឹងត្រឹមថាលោកប៉ា Ryan មានបងប្អូនប្រុសដល់ទៅ ៤ នាក់ដូច្នេះគាត់ចង់បានកូនស្រីច្រើនជាងកូនប្រុសដដែល ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ Song JoongKi និងមិត្តស្រីចុះសំបុត្រអាពាហ៍ពិពាហ៍ ខណៈនាងមានផ្ទៃពោះ ២ ខែហើយ
ចុចអាន ៖ កីឡាការនីវាយតេន្នីស Naomi Osaka មានផ្ទៃពោះកូនដំបូងហើយ!
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


