ជីវិតកម្សាន្ដ
តួ លី តាវហួរ ដោះអាវបង្អួតសាច់ដុំកង់ៗ ទស្សនិកជនសឹងមិនជឿថាអាយុ ៦១ ឆ្នាំ
តារាសម្ដែង Andy Lau ឬតួប្រុសដែលប្រជនជនកម្ពុជានិយមហៅ លី តាវហួរ បានដោះអាវបង្អួតសាច់ដុំកង់ៗរបស់លោកនៅលើឆាក ស្របពេលដែលទស្សនិកជនជាច្រើនហាក់ស្រឡាំងកាំងសឹងមិនជឿថាមានអាយុ៦១ឆ្នាំហើយ។

កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្នុងពិភពប្រព័ន្ធផ្សព្វផ្សាយសង្គម មហាជនកំពុងជជែកវែកញែកពីសម្រស់សាច់ចាំនៃរូបភាពរបស់តារាប្រុស Andy Lau ដោយលោកបានដោះអាវបង្ហាញក្បាលពោះកង់ៗ។ មនុស្សជាច្រើនបានបានផ្ដោតអារម្មណ៍ខ្លាំងលើចង្កេះតូចរបស់លោក មិនស្មានថាឈានចូលវ័យហៅលោកតាហើយ តែ លី តាវហួរ នៅតែស្រស់សង្ហា និងអាចធ្វើឲ្យស្រីៗមិននឹកស្មានថា លោកមានសាច់ដុំដូចប្រុសកំលោះសោះ។
Andy Lau ឬ លី តាវហួរ ជាតារាសម្តែងភាពយន្តដែលទទួលបានជោគជ័យបំផុតក្នុងវិស័យពាណិជ្ជកម្មរបស់ហុងកុង ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ដោយបានសម្តែងក្នុងខ្សែភាពយន្តជាង ១៦០ ខណៈពេលដែលរក្សាបាននូវអាជីពចម្រៀងដ៏ជោគជ័យក្នុងពេលតែមួយ។ តារាល្បីប្រចាំទ្វីបអាស៊ីរូបនេះ ទទួលបានភាពល្បីល្បាញខ្លាំងក្នុងខ្សែភាពយន្ត “Heroic Gangster” ថ្វីត្បិតតែពេលនេះអាយុចូលដល់លេខ ៦ ក្ដី ប៉ុន្តែលោកនៅតែមើលថែខ្លួនឯងបានយ៉ាងល្អប្រសើរ សឹងតែកំលោះស្រករក្រោយមិនបានដូចលោកឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតតួឯកស្រីរឿង “ស្ដេចកំប្លែងទិនហ្វី” បំបែកកំណត់ត្រា រកចំណូលរាប់លានពីការ live លក់ទំនិញ
ចុចអាន៖តារាហុងកុង Andy Lau ទម្លាយហេតុផលមិនសម្ដែងនៅហូលីវូដដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


