ជីវិតកម្សាន្ដ
តារាហុងកុង Andy Lau ទម្លាយហេតុផលមិនសម្ដែងនៅហូលីវូដដាច់ខាត
ក្នុងបទសម្ភាសន៍ជាមួយ the Post លោក Andy Lau ជាតារាសម្តែងហុងកុងបាននិយាយថា មូលហេតុដែលលោកមិនអាចចូលរួមសម្តែងភាពយន្តផ្សេងៗនៅហូលីវូដ “ខ្ញុំមិនគិតថា ហូលីវូដឱ្យតម្លៃលើទេពកោសល្យសម្តែងរបស់តារាចិនទេ” ។

លោក Andy Lau ជាតារាសម្តែងដ៏ល្បីបំផុតនៅហុងកុងជាយូរមកហើយ លោកបានចាប់ផ្តើមអាជីព របស់លោកទាំងនៅក្នុងទូរទស្សន៍ និងភាពយន្ត ហើយទទួលបានភាពជោគជ័យដំបូងរបស់លោក នៅក្នុងឧស្សាហកម្មភាពយន្តជាមួយ នឹងតួនាទីនៅក្នុងរឿង Boat People ក្នុងឆ្នាំ ១៩៨២ ។

ថ្មីៗនេះ លោកបានចូលរួមក្នុងបទសម្ភាសន៍ជាមួយ the Post តារាសម្តែង Andy Lau បានរំលឹកឡើងវិញនូវអំពីអាជីពរបស់លោក និងឧស្សាហកម្មភាពយន្តហុងកុង។ ក្នុងចំណោមលោកក៏បាននិយាយអំពីមូលហេតុដែលមិនចូលរួមសម្តែងនៅហូលីវូដថា “ខ្ញុំមិនគិតថាហូលីវូដឱ្យតម្លៃលើទេពកោសល្យសម្ដែងរបស់តារាចិននោះទេ ហើយខ្ញុំគិតថាតារាសម្តែង Jet Li និង Chow Yun-fat គួរតែត្រលប់មកហុងកុង និងចិនវិញ ដែលទស្សនិកជនស្រលាញ់ និងគោរពពួកគេច្រើនជាង”។

យ៉ាងណាមិញ លោក Andy Lau ត្រូវបានគេស្គាល់តាមរយៈរឿង “four great kings of Cantopop” ដោយ សារអាជីពសម្តែងនិងច្រៀងរបស់លោកបានបង្ហាញខ្លួននៅក្នុងគ្រប់ប្រភេទនៃខ្សែភាពយន្តចាប់ពីការផ្សាយពាណិជ្ជកម្មដ៏ពេញនិយម រហូតដល់ខ្សែភាពយន្តបែបសកម្មភាព និងភាពយន្តសិល្បៈផងដែរ ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


