ជីវិតកម្សាន្ដ
Song Joong Ki តូចចិត្តនឹងពាក្យចចាមអារ៉ាមអំពីភរិយា
តារាសម្ដែង Song Joong Ki បានក្លាយជាតារាបង្ហាញមុខរបស់ទស្សនាវដ្ដី GQ Korea និងបានបើកចំហយ៉ាងស្មោះត្រង់អំពីពាក្យចចាមអារ៉ាមផ្សេងៗ និងការយកចិត្តទុកដាក់ហួសហេតុជុំវិញអំពីភរិយារបស់លោក ។

ក្នុងនាមជាតារាបង្ហាញមុខសម្រាប់ទស្សនាវដ្ដី ‘GQ’ លោក Song Joong Ki បានចែករំលែកគំនិតរបស់គាត់ក្នុងការផ្តល់ព័ត៌មានអំពីអាពាហ៍ពិពាហ៍របស់គាត់ដល់សាធារណជន ក៏ដូចជាប្រតិកម្មពីពាក្យចចាមអារ៉ាមមួយចំនួនដែលលេចចេញតាមប្រព័ន្ធអ៊ីនធឺណែតបន្ទាប់ពីមានដំណឹងរៀបការជាមួយ Katy ។

Song Joong Ki បាននិយាយថា “ដំបូងខ្ញុំមិនបានគិតពីពាក្យចចាមអារ៉ាមច្រើនទេ ចំពោះមនុស្សដូចយើង នោះជាផ្នែកនៃជីវិត ហើយទោះបីជាមនុស្សជាច្រើន បានដឹងអំពីទំនាក់ទំនងរបស់យើងក៏ដោយ វាមិនដូចជាស្នេហារបស់យើងនឹងផ្លាស់ប្តូរនោះទេ។ និយាយតាមត្រង់ពេលពាក្យចចាមអារ៉ាម ខ្លះមិនគួរឲ្យជឿ ខ្ញុំមានអារម្មណ៍ខឹង»។

Song Joong Ki បន្តទៀតថា “ក្រៅពីឈ្មោះសាកលវិទ្យាល័យដែលនាងបានបញ្ចប់ការសិក្សាពាក្យចចាមអារ៉ាមផ្សេងទៀតភាគច្រើនគឺមិនពិត។ ខ្ញុំពិតជាខឹង និងខកចិត្តណាស់។ នៅពេលនោះ Katy បាននិយាយថា “អ្នកមិនចាំបាច់បង្ហាញកំហឹងទេ”។ Katy តែងតែសម្លឹងមើលអ្វីៗជាវិជ្ជមាន ហើយយើងព្យាយាមរក្សាតុល្យភាពគ្នាទៅវិញទៅមក ។

យ៉ាងណាមិញ មុននេះនៅថ្ងៃទី ៣០ ខែ មករា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា Song Joong Ki បានប្រកាសរៀបការជាមួយតារាសម្តែងជនជាតិអង់គ្លេស Katy Louise Saunders ដែលភរិយារបស់លោកមានផ្ទៃពោះនិងត្រូវបានរំពឹងថានឹងសម្រាលកូននៅខែសីហា ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Lee Jongsuk ទម្លាយចរិតមិត្តស្រី IU ជាមនុស្សកំប្លែងបំផុតក្នុងលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


