ជីវិតកម្សាន្ដ
Paris Hilton ដាច់ចិត្តចែករំលែករឿងត្រូវបុរសចំណាស់រំលោភ
តារាហូលីវូដ Paris Hilton បានចែករំលែកទៅកាន់ទស្សនាវដ្ដី Glamour ថាកាលពីអាយុ ១៥ ឆ្នាំនាងធ្លាប់ត្រូវថ្នាំ និងរំលោភដោយបុរសវ័យចំណាស់ដែលស្គាល់គ្នានៅផ្សារទំនើប Westfield Century City ។

កាលនោះ Hilton និងមិត្តភ័ក្ដិចូលចិត្តនាំគ្នាទៅដើរលេងនៅផ្សារទំនើបណាស់ ពួកគេតែងតែឃើញបុរសវ័យចំណាស់មួយក្រុមនៅក្បែរហាងលក់ទំនិញ ហើយមិត្តភ័ក្តិ Paris និងខ្លួននាងផ្ទាល់ក៏បានឲ្យលេខទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នាជាមួយពួកគាត់ ។
ថ្ងៃមួយបុរសមួយក្រុមនោះបានអញ្ជើញ Hilton និងមិត្តស្រីៗរបស់នាងទៅផ្ទះពួកគាត់ដើម្បីជួបជុំគ្នាធម្មតាហើយផឹកគ្រឿងស្រវឹងបន្តិចបន្តួច ទោះបី Hilton មិនចង់ផឹកក៏ត្រូវគេបង្ខំដែរ ស្រាប់តែផឹកបានពីរបីក្អឹកនាងវិលមុខតែម្ដង ។

ខណៈ Hilton មិនមានស្មារតី នាងឃើញបុរសម្នាក់នៅលើខ្លួន ដៃខ្ទប់មាត់ ហើយខ្សឹបដាក់ត្រចៀកនាងថា “អ្នកយល់សុបិនទេ” យ៉ាងណា Hilton នៅតែដឹងពីរឿងដែលបានកើតឡើង ។
សេដ្ឋិនីប្រាក់ពាន់លាននិយាយប្រាប់ទស្សនាវដ្ដី Glamour ថា “ខ្ញុំគ្រាន់តែជាក្មេងស្រីតូចម្នាក់ប៉ុណ្ណោះ ខ្ញុំមានអារម្មណ៍ថាពួកគេលួចកុមារភាពរបស់ខ្ញុំទៅបាត់ហើយ” ។

ចំណែករឿងមួយទៀតដែល Hilton លាក់ជិត ២០ ឆ្នាំគឺនាងធ្លាប់រំលូតកូនដោយសារមិនចង់ឆ្លងកាត់ការពពោះនិងសម្រាលដោយខ្លួនឯង ដូច្នេះនាងសម្រេចចិត្តប្រើសេវាកម្មពពោះសម្រាប់ស្វាគមន៍កូនប្រុស Phoenix នេះទៅ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ កូនមានអាយុជិតមួយខែ ទើប Paris Hilton សម្រេចចិត្តប្រាប់ឈ្មោះពេញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


