ជីវិតកម្សាន្ដ
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
រៀមច្បង Anne Thongprasom បង្ហោះរូបភាពជាមួយភរិយាសេដ្ឋីថៃ Patricia ដែលមានពោះខ្ទាតជាងមុននៅឯផ្សារទំនើបមួយកន្លែង ព្រមទាំងសរសេរខេបបែបកំប្លែង ធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរចូលមកចំអន់លេងសើចលើ អ៉ិនធើណេត។

យ៉ាងណាមិញនេះជារូបភាពដ៏កម្រមួយដែល Anne បញ្ចេញជាមួយ Patricia ហើយក៏ជារូបភាពដែលមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយពេលដែលអ្នករៀបចំកម្មវិធីដ៏មានទេពកោសល្យ Anne បង្ហោះជាមួយនិង តារាសម្ដែង Patricia ដែលកំពុងពរពោះកូនដំបូង។ ស្របពេលដែលរូបភាពនេះ បានបង្ហាញពីសម្រស់របស់ Patricia ជាម្តាយវ័យក្មេងដ៏ស្រស់ស្អាតខ្លាំង សូម្បីតែនៅក្នុងឈុតសាមញ្ញបំផុត ក៏នាងនៅតែស្អាតដដែល។

តាមរយៈរូបភាពដែល Anne បង្ហោះNគឺនាងបានបែរពោះរបស់នាងចំ Patricia ហើយដាក់ខេបសិនគួរឲ្យអស់សំណើចថា “ធុញនឹងជីវិតឯករាជ្យ ចង់ធ្វើជាម្តាយជាមួយគេទេ?” ខណៈ Patricia បានបញ្ចេញមតិតបវិញថា “ម៉ាក់ត្រូវតែមកជាមួយខ្ញុំ”។ ដែលនេះបានបង្កើតបរិយាកាសរវាងរៀមច្បងនិងតារាស្រីស្រករក្រោយ កាន់តែស្និទ្ធស្នាលជាមួយគ្នាខ្លាំង។ ជាងនេះទៅទៀត មហាជនជាច្រើនបានចូលទៅចំអន់លេងសើចថាគាំទ្រឲ្យ Anne មានកូនផងដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដំណើរជីវិតរបស់ Bella Ranee ពីតួចិត្តឫស្សា ក្លាយជាតារាសម្ដែងស្រីជួរមុខ
ចុចអាន៖Mario បកស្រាយពេលគេរិះគន់ថា លោកធាត់ខ្លាំង មិនសមជាតារាលេខ ១
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


