ជីវិតកម្សាន្ដ
លោកតា វ៉័ចទ័រ បញ្ជាក់ពាក់ព័ន្ធវីដេអូក្រុមកំប្លែងចាក់ផ្សាយនៅ CTN ជាថ្មី
អ្នកគាំទ្រ និងទស្សនិកជនជាច្រើន បានភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីឃើញការចាក់ផ្សាយនូវវីដេអូក្រុមកំប្លែង នាយ ពែកមី ដែលដឹកនាំដោយ លោក សុវណ្ណ រិទ្ធី ហៅ តាវ៉ិចទ័រ ជាថ្មី នៅ ស្ថានីយទូរទស្សន៍CTN ក្រោយពីក្រុមលោកបានប្រកាសដើរចេញពីស្ថានីយទូរទស្សន៍មួយនេះអស់មួយរយៈធំហើយនោះ។

ជាការពិតសម្រាប់ការបង្ហាញវត្តមានសម្ដែងជាថ្មី នៅ CTN ពេលនេះ បានធ្វើឲ្យអ្នកគាំទ្រ ព្រមទាំងមហាជនមួយចំនួនដាក់ជាមន្ទិលសង្ស័យថា ទំនងក្រុមកំប្លែងនាយ ពែកមី កូនក្រុមលោកតា វ៉ិចទ័រ មានការចរចាវិលមកចូលកំប្លែងនៅទ្រនំចាស់ហើយមើលទៅ ទើបមានការចាក់បញ្ចាំងដូច្នេះ។

ស្រាយចម្ងល់មហាជនលោកតា វ៉ិចទ័រ បានប្រាប់កម្ពុជាថ្មីតាមរយៈប្រព័ន្ធសង្គមតេឡេក្រាមថា វីដេអូ កំប្លែង របស់សមាជិកក្រុមលោក ពិតជាបានចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍CTN និងMY TV មែន។ ប៉ុន្តែពុំមែនមានន័យថា ក្រុមលោកវិលទៅធ្វើការនៅទីនោះជាថ្មីវិញទេ។ លោកថា ក្រុមហ៊ុន 9 Colors Production ជាអ្នកសម្រេច ព្រោះលោកបានសហការផលិតកម្មវិធីសំណើចសម្រាប់ចាក់ផ្សាយតាមបណ្ដាស្ថានីយទូរទស្សន៍នានា។

លោកតា វ៉ិចទ័រ បន្តទៀតថា សម្រាប់ក្រុមហ៊ុន 9 Co lors មិនប្រកាន់ប៉ុស្តិ៍ណាទេ គឺយើងសហការគ្នាធ្វើការ ហើយរាល់វីដេអូដែលចាក់ផ្សាយនៅគឺសុទ្ធផលិតថ្មីទាំងអស់។ ចំពោះស្ថានីយទូរទស្សន៍ CTN ពុំមានបញ្ហាអ្វីនឹងគ្នាទេ ពោលគឺលោកនៅតែគោរពដឹងគុណដល់ថ្នាក់ដឹកនាំCTN ព្រោះកន្លងមកលោកបានឱកាសនេះដោយសារការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំCTN ក្នុងការរៀនសូត្រចំណេះជំនាញជាច្រើន៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


