ជីវិតកម្សាន្ដ
មកស្គាល់មិត្តស្រី Ronaldo ទាំងអស់ មុនស្មោះជាមួយ Georgina Rodríguez
កីឡាករបាល់ទាត់ល្បីលំដាប់ពិភពលោក Cristiano Ronaldo ដែលជាសមាជិកក្នុងក្លឹប Al-Nassr មុននឹងជួបមិត្តស្រីបច្ចុប្បន្នធ្លាប់មានដៃគូជាច្រើនមកហើយ ។ ខាងក្រោមនេះជាមិត្តស្រីទាំងអស់របស់ Ronaldo សុទ្ធតែស្អាតនិងល្បីៗ ៖
១. Jordana Jardel
តារាម៉ូដែលប្រេស៊ីល Jordana ជានារីដំបូងដែល Ronaldo ទាក់ទងកាលគាត់ល្បីថ្មីៗ ពួកគេស្គាល់គ្នាតាម Mario Jardel ដែលជាបងប្អូនរបស់ Jordana និងជាមិត្តរួមក្រុម Ronaldo ។

២. Merche Romero
Jordana និង Ronaldo បែកគ្នាដោយសារឃ្លាតកាយណាយចិត្ត ដូច្នេះមិត្តស្រីបន្ទាប់របស់លោកគឺតារាម៉ូដែលព័រទុយហ្គាល់ Merche ហើយពួកគេស្រលាញ់គ្នាអស់រយៈពេលជាងមួយឆ្នាំពី ២០០៥-២០០៦ ។

៣. Imogen Thomas
ក្រោយបែកពី Merche កីឡាករ Cristiano បានណាត់ជួបជាមួយតារាស្រី Imogen Thomas យ៉ាងរីករាយ ប៉ុន្តែមើលទៅមិនសូវច្បាស់លាស់ប៉ុន្មានទេ ។

៤. Soraia Chaves
តារាស្រីជនជាតិព័រទុយហ្គាល់ Soraia បានណាត់ជួបជាមួយ Cristiano ក្នុងឆ្នាំ ២០០៦ ត្រឹមតែមួយឆ្នាំក្រោយការសម្តែងក្នុងខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំគឺ Call Girl ។

៥. Gemma Atkinson
Cristiano និង Gemma ធ្លាប់ប្រទះឃើញចេញក្រៅជាមួយគ្នាកាលពីឆ្នាំ ២០០៧ អំឡុងការប្រកួតនៅក្លឹប Manchester ។

៦. Bipashi Basu
ក្នុងឆ្នាំ ២០០៧ ដដែលនេះគេឃើញ Cristiano ឱបថើបគ្នាជាមួយ Bipashi យ៉ាងស្អិត មកទល់បច្ចុប្បន្នពួកគេទាំងពីរនៅតែជាមិត្តនឹងគ្នាដ៏ល្អ ។

៧. Paris Hilton
កាលពីឆ្នាំ ២០០៩ មានតារាល្បីៗមួយចំនួនបានឃើញ Hilton និង Ronaldo ថើបគ្នាហើយទំនងជាជិតស្និទ្ធណាស់ ប៉ុន្តែពីរនាក់នេះមិនដែរឃើញទាក់ទងគ្នាលើសពី ២ ថ្ងៃឡើយ ។

៨. Luanna Belletti
Luanna គឺជាប្អូនស្រីរបស់ Juliano Belletti ហើយគាត់ជាអ្នកផ្សំផ្គុំនាងឲ្យទៅ Ronaldo ដោយខ្លួនឯង ។

៩. Nereida Gallardo
កញ្ញា Nereida ធ្លាប់មានទំនាក់ទំនងជាមួយ Ronaldo បាន ៨ ខែ ក្នុងឆ្នាំ ២០០៨ បច្ចុប្បន្ននាងមានសាឡនផ្ទាល់ខ្លួនដ៏ល្បីមួយនៅកោះ Balearic ។

១០. Kim Kardashian
ពេល Kim អាយុ ២៩ ឆ្នាំ ត្រូវគេប្រទះឃើញនាងថើបគ្នាជាមួយ Ronaldo នៅដំណើរកម្សាន្តទៅអេស្ប៉ាញ ។

១១. Irina Shayk
Cristiano និង Irina ស្រលាញ់គ្នាបន្ទាប់ពីរួមការងារបង្ហាញម៉ូដក្នុងឆ្នាំ ២០១០ ពួកគេទាក់ទងគ្នាបាន ៥ ឆ្នាំ ប៉ុន្តែបែកគ្នាទៅវិញធ្វើឲ្យផ្អើលអស់អ្នកគាំទ្រ ។

១២. Lucia Villalon
បែកគ្នាមិនយូរប៉ុន្មានលោក Ronaldo ក៏មាននារីថ្មីឈ្មោះ Lucia ជាពិធីការនីទូរទស្សន៍មួយរូបទៀត ហើយទំនាក់ទំនងនេះមានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ។

១៣. Desiree Cordero
មុនជួបស្នេហ៍ពិតជាមួយ Georgina កីឡាករ Cristiano បានទាក់ទងបវរកញ្ញាអេស្ប៉ាញ ២០១៤ Desiree និងបែកគ្នាភ្លាមៗបន្ទាប់ពីដឹងថានាងចង់ល្បីជាងស្រលាញ់ខ្លួន ។

១៤. Georgina Rodríguez
គូស្នេហ៍នេះជួបគ្នាដំបូងនៅហាង Gucci ដែលជាកន្លែងធ្វើការរបស់ Rodríguez ឥលូវពួកគេស្រលាញ់គ្នាបាន ៦ ឆ្នាំ ថែមទាំងមានកូនពីរនាក់ទៀតផង ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ ក្មេងប្រុសជនជាតិស៊ីរីម្នាក់ បំពេញក្តីសុបិនចង់ជួប Ronaldo បន្ទាប់ពីគ្រោះរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


