ជីវិតកម្សាន្ដ
Pu Praya និង Fan Bingbing ចូលរួមកម្មវិធីតែមួយ ជះសម្រស់ស្អាតមិនចាញ់គ្នា
តារាសម្ដែងថៃ Pu Praya ត្រូវអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមក្នុងកម្មវិធីជប់លៀងពានរង្វាន់ Academy Awards លើកទី ៩៥ នៃមូលនិធិ Elton John AIDS នៅ West Hollywood រដ្ឋ California ជាមួយតារាបរទេសជាច្រើនដួង ខណៈនាងបង្ហោះរូបភាពមួយសន្លឹកកៀកតារាចិន Fan Bingbing ។

នៅក្នុងវិធីលំដាប់អន្តរជាតិមួយនេះ Pu Praya ស្លៀករ៉ូបស្បៃពណ៌ខ្មៅពីម៉ាក Tomford ចំហឲ្យឃើញសាច់ដើមទ្រូងដ៏ទ្រលុកទ្រលន់កៀកនឹងតារាលើទឹកដីនាគ Fan Bingbing ស្របពេលដែលអ្នកទាំងពីរជះសម្រស់ម្យ៉ាងម្នាក់ ស្អាតមិនចាញ់គ្នាប៉ុន្មាននោះទេ។ ជាមួយគ្នានោះដែរ នៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងពេលដែលអ្នកទាំងពីរបានបង្ហាញកាយវិការស្និទ្ធស្នាលគ្នាខ្លាំង អ្នកគាំទ្រទូទាំងពិភពលោកចាប់អារម្មណ៍មិននឹកស្មានថា អ្នកទាំងពីរមានឱកាសបានជួបគ្នាក្នុងព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសបានចូលទៅបញ្ចេញមតិ ចង់ឲ្យតារាចិននិងតារាថៃរបស់ពួកគេជួបនិងសម្ដែងភាពយន្តជាមួយគ្នាថែមទៀតផង។

យ៉ាងណាមិញងាកទៅកាន់ Pu Praya វិញ បន្ទាប់ពីនាងជ្រៀតខ្លួនសាងកេរ្តិ៍ឈ្មោះចាប់អាជីពលើទឹកដីអាមេរិកអស់រយៈពេលច្រើនឆ្នាំ តារាស្រីរូបនេះតែងតែងមានឱកាសជួបជាមួយតារាហូលីវូដ និងលេងខ្លួនបែបសិចស៊ីមួយចាស់ដៃ ដោយមិនខ្វល់លើការរិះគន់លើនាងសូម្បីតែបន្តិចណាសោះឡើយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសិចស៊ី Pu Praya បញ្ចេញឈុតស្បៃឆ្លុះដើមទ្រូង ក្នុងកម្មវិធីជប់លៀង Oscar
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


