ជីវិតកម្សាន្ដ
Selena បង្ហោះសារផ្អែមល្ហែមដល់អ្នកគាំទ្រក្នុង IG ៤០១ លាននាក់ ក្រោយបញ្ចប់ជម្លោះរឿងចិញ្ចើម
កាលពីថ្ងៃអាទិត្យ ទី១៩ កន្លងផុតទៅ Selena Gomez អបអរសាទរខ្លួនឯងដែលក្លាយជាស្ត្រីដំបូងទទួលបានអ្នកតាមដានក្នុង IG ៤០១ លាននាក់ដោយថ្លែងអំណរគុណដល់ពួកគេថា “ខ្ញុំចង់ឱបអ្នកទាំង ៤០០ លាននាក់” ហើយភ្ជាប់ជាមួយរូបថតអ្នកគាំទ្រជាច្រើនសន្លឹកគួរជាទីកក់ក្ដៅ ។

បន្ទាប់ពី Selena បានទម្លាក់ Kylie Jenner ពីនារីដែលមានអ្នកតាមដានច្រើនជាងគេ ( ៣៨០ លាននាក់ ) អ្នកគាំទ្រសង្កេតឃើញថា Kylie កំពុងព្យាយាមទិញ Follower ( ៣៨២ លាននាក់ ) ជាច្រើនដើម្បីផ្ចាញ់ផ្ចាលជាមួយ Selena ប៉ុន្តែត្រូវគេចាប់បាន ហើយបង្អាប់នាងតាមខំមិនជារៀងរាល់ថ្ងៃមិនដែរខាន ។

បច្ចុប្បន្ន Selena Gomez ក្លាយជាមនុស្សដែលមានអ្នកតាមដានច្រើនជាងគេលំដាប់លេខរៀងទីបីបន្ទាប់ពីកីឡាករ Cristiano Ronaldo ( ៥៦២ លាននាក់ ) និងកីឡាករ Lionel Messi ( ៤៨២ លាននាក់ ) ។

ទោះបីជានាងមានប្រជាប្រិយភាពខ្លាំងក៏ដោយ Selena ធ្លាប់បើកចំហអំពីទំនាក់ទំនងដ៏ស្មុគស្មាញដែលនាងមានជាមួយបណ្ដាញសង្គមរហូតដល់ប្រកាសសម្រាកពីអ៊ីនធឺណេតទៀតផង ។
តារាស្រីរូបនេះបាននិយាយប្រាប់ Vanity Fair ថា “ខ្ញុំឈប់ប្រើ Instagram ហើយ អ្នកបង្ហោះរូបលើគណនីគឺជាក្រុមការងារទេព្រោះខ្ញុំមិនអាចទ្រាំទទួលពាក្យសម្ដីរិះគន់មួយចំនួនធ្វើឲ្យប៉ះពាល់ដល់ជំងឺថប់បារម្ភរបស់ខ្ញុំ” ៕
អត្ថបទ ៖ វារី
ចុចអាន ៖ មកដឹងកាន់តែច្បាស់ ពីជំងឺប្រចាំកាយរបស់ Selena Gomez
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


