ជីវិតកម្សាន្ដ
លេចធ្លាយរូបថត Angelina Jolie ណាត់ជួបជាមួយមហាសេដ្ឋីម្នាក់
តារាសម្តែង Angelina Jolie ត្រូវក្រុមអ្នកលួចថតរូបចាប់បាន ក្រោយអ្នកស្រីកំពុងតែជជែកជាមួយមហាសេដ្ឋី David Mayer de Rothschild អំឡុងពេលអាហារថ្ងៃត្រង់នៅទីក្រុង Malibu រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃ ព្រហស្បតិ៍នៅសប្តាហ៍មុន ។

គេហទំព័រ Page Six បានបញ្ចេញរូបភាពរបស់អ្នកស្រី Angelina Jolie បង្ហាញញញឹមនៅពេលនាង ចាកចេញពីភោជនីយដ្ឋានជាមួយមហាសេដ្ឋីជនជាតិអង់គ្លេសនៅក្បែរគាត់។ ក្នុងអំឡុងពេលធ្វើ ដំណើរជាមួយអ្នកស្រី Angelina Jolie មហាសេដ្ឋីវ័យ ៤៤ ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងអារម្មណ៍សប្បាយរីករាយ ។ ទោះជាយ៉ាងណាក៏ដោយ ការណាត់ជួបគ្នានេះអាចជាការងារកិច្ចប្រជុំដែល ព្រោះតែលោក Mayer de Rothschild គឺជាអ្នកតស៊ូមតិផ្នែកបរិស្ថាន ។


ទោះយ៉ាងណាមកទល់ពេលនេះ អ្នកស្រី Angelina Jolie មិនទាន់មានទំនាក់ទំនងស្នេហាជាសាធារណៈទេ ចាប់តាំងពីនាងបែកពីអតីតស្វាមី Brad Pitt ក្នុងឆ្នាំ ២០១៦។ អ្នកទាំងពីរបានប្រកាសភាពនៅលីវស្របច្បាប់នៅឆ្នាំ ២០១៩ ប៉ុន្តែមិនអាចបញ្ចប់ព័ត៌មានលម្អិតនៃការលែងលះបានទេ ដោយសារបញ្ហាទ្រព្យសម្បត្តិមិនទាន់សម្រេច។


ទន្ទឹមនឹងនេះ ក្នុងឆ្នាំ ២០២១ អ្នកស្រី Angelina Jolie ត្រូវបានគេប្រទះឃើញណាត់ជួបអាហារពេលល្ងាចជាមួយតារាចម្រៀង Weeknd ក្នុងទីក្រុង Los Angeles ប៉ុន្តែអ្នកទាំងពីរមិនបានបញ្ជាក់អំពីទំនាក់ទំនងរបស់ពួកគេទេ ហើយពួកគេក៏មិនត្រូវបានគេប្រទះឃើញជាមួយគ្នានាពេលថ្មីៗនេះដែរ។ បន្ទាប់មកនៅដើមឆ្នាំនេះអ្នកស្រី ក៏មានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាជាមួយ Paul Mescal ក្រោយត្រូវបានគេប្រទះឃើញទៅញ៉ាំកាហ្វេកាលពីខែ មករា៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ជនដៃដល់សម្លាប់តារារ៉េប XXXTentacion ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


