Connect with us

ជីវិតកម្សាន្ដ

គ្រាន់តែស្ករកៅស៊ូតួ Iron Man ទំពារួចដាក់ដេញថ្លៃផ្ដើមពីតម្លៃដល់ទៅ ៥៥,០០០ ដុល្លារ

បានផុស

នៅ

ក្នុងកម្មវិធី Walk of Fame របស់ Jon Favreau លោក ROBERT DOWNEY JR. បានខ្ជាក់ស្ករកៅស៊ូដែលគាត់ទំពារួចមកបិទនៅលើផ្កាយក្រោមជើងរបស់ខ្លួនបង្កការភ្ញាក់ផ្អើលជាខ្លាំងក្នុងកម្មវិធី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនយូរប៉ុន្មានមានបុរសម្នាក់ប្រកាសដាក់ដេញថ្លៃស្ករកៅស៊ូទំពារួចមួយដុំក្នុង eBay ដោយអះអាងថាជាសំណល់ស្ករកៅស៊ូលោក Robert ពីកម្មវិធី Walk of Fame ពិតប្រាកដមែន ហើយផ្ដើមនៅតម្លៃ ៥៥,០០០ ដុល្លារ ។

ការខ្ជាក់ស្ករកៅស៊ូក្នុងកម្មវិធីនោះអាចមើលទៅមិនសូវសមរម្យ ប៉ុន្តែលោក Robert បាននិយាយបែបលេងសើចថាបិទដើម្បីទទួលស្គាល់ជាផ្លូវការប៉ុណ្ណោះ ។

ទន្ទឹមនោះអ្នកលក់អះអាងថា ស្ថានភាពស្ករកៅស៊ូត្រូវបានរក្សាទុកក្នុងទម្រង់ដើមដូចពេលគេបេះភ្លាមៗយ៉ាងយកចិត្តទុកដាក់គ្មានការប្រែប្រួល ចំណែកអ្នកទិញអាចពិនិត្យ DNA បានបើមិនជឿថាជាកម្មសិទ្ធិលោក ROBERT DOWNEY JR. ។

សូមបញ្ជាក់ប្រាប់អ្នកគាំទ្រដែលមានបំណងទិញថា ការដេញថ្លៃនឹងបញ្ចប់ទៅនៅថ្ងៃសុក្រខាងមុខនេះហើយ ថែមទាំងអាចទទួលប្រាក់ចំណេញមកវិញនាថ្ងៃអនាគតទៀតផង ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ iPhone ជំនាន់ដំបូងបង្អស់ ដាក់ដេញថ្លៃខ្ពស់ជាងតម្លៃដើម ១០០ ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម