ជីវិតកម្សាន្ដ
ព្រឺសម្បុរខ្ញាក! ក្រោយបានទស្សនាវីដេអូ Trailer បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ពិតជាអស្ចារ្យមែន!
បទចម្រៀងដ៏អស្ចារ្យផលិតឡើងក្នុងគោលបំណងអមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលកម្ពុជាជាម្ចាស់ផ្ទះបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង៤ដួងច្រៀងរួមគ្នា និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនខ្មែរ ពេលនេះបានចេញវីដេអូ Trailer ហើយ ។

ដោយនៅមុននេះបន្តិចផលិតកម្មយក្ស Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញវីដេអូខ្លីរយៈពេលជាង២នាទី នៃបទចម្រៀងប្រវត្តិសាស្ត្រ «ស្រលាញ់អ្វីដែលខ្មែរ» ក្រោយចំណាយពេលសម្រិតសម្រាំងបំផុតក្នុងការផលិតទាំងការតាក់តែងនិពន្ធ និងវីដេអូចម្រៀង ។ គ្រាន់តែចេញផ្សាយនៅលើផេកផ្លូវការរបស់ផលិតកម្មភ្លាម បទ «ស្រលាញ់អ្វីដែលខ្មែរមាន» ត្រូវបានអ្នកទស្សនាជាច្រើនចែករំលែក និងលាន់មាត់យ៉ាងភ្ញាក់ផ្អើលថា មិនត្រឹមតែមានអត្ថន័យល្អបង្ហាញពីសាមគ្គីភាព តែបទចម្រៀងមួយបទនេះបានរំលេចនូវរូបភាពវប្បធម៌ អរិយធម៌ល្អៗរបស់ខ្មែរជាច្រើន ជាពិសេសបានបង្ហាញពីទិដ្ឋភាពដ៏ស្រស់បំព្រងនៃការរីកចម្រើននៅទីក្រុងភ្នំពេញ ។

អ្វីដែលកាន់តែចាប់អារម្មណ៍អ្នកទស្សនាបានលើកឡើងដោយមិននឹកស្មានថា ផលិតកម្មដែលឈានមុខគេនៅកម្ពុជាមួយនេះ អាចផលិតបទចម្រៀងដ៏អស្ចារ្យបែបនេះបានឡើយ ហើយពួកគេក៏បានបង្ហាញពីមោទកភាព និងអរគុណចំពោះផលតិកម្ម Galaxy navatra ដែលបានផលិតបទចម្រៀងបែបនេះឱ្យប្រជាពលរដ្ឋខ្មែរបានស្ដាប់ និងទស្សនា ។ លើសពីនេះអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏បង្ហាញពីភាពអន្ទះសារចង់ទស្សនាវីដអូចម្រៀងនេះពេញក្នុងពេលឆាប់ៗផងដែរ ។

សូមរំលឹកថា កាលពីពេលថ្មីៗកន្លងមកនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអ្នកនិពន្ធចាស់វស្សាមួយចំនួនរួមមាន ឧកញ៉ាអ្នកនិពន្ធ យឹម តាស្រង់ អ្នកនិពន្ធឯកឧត្ដម ខេមរៈ ភារុណ ឯកឧត្ដម ហ៊ឹម នភា អ្នកនិពន្ធលោក សុខ ជំនោរ អ្នកនិពន្ធ និងជាអ្នកដឹកនាំលោក ខាំ ភូរិ ដើម្បីផលិតបទចម្រៀងមួយបទដ៏អស្ចារ្យ ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ។

មិនយូរប៉ុន្មានបទចម្រៀងនោះ ក៏លេចចេញជារូបរាងក្រោមការគួសវាសរបស់អ្នកឧកញ៉ាម្ចាស់ផលិតកម្ម ដែលមានចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។ បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង៤រូបរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀងទាំង៤រូបនេះរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ ។

បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត ។ នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


