ជីវិតកម្សាន្ដ
តួ Thor ក្នុងរឿង Avengers លែងសូវទទួលការងារ បន្ទាប់ពីមានហានិភ័យជំងឺវង្វេង
លោក Chris Hemsworth បង្ហើបថាគាត់កំពុងកាត់បន្ថយការងារប៉ុន្តែមិនមែនឈប់ធ្វើទាំងស្រុងឡើយ បន្ទាប់ពីរកឃើញថាខ្លួនកំពុងប្រឈមមុខនឹងជំងឺវង្វេងនាពេលអនាគតអំឡុងពេលថតឯកសារ National Geographic និង Disney+ “Limitless” ។

បច្ចុប្បន្នតារាសម្ដែងវ័យ ៣៩ ឆ្នាំរូបនេះមានការងារធំៗបួនសម្រាប់បំពេញ ក្រោយពីបញ្ចប់ការងាររួចរាល់លោកមិនមានគម្រោងទទួលការងារផ្សេងទៀតទេ ។ ពាក់ព័ន្ធបញ្ហានេះ Chris ប្រាប់ទស្សនាវដ្ដី Vanity Fair ថាគាត់មិនមែនចូលនិវត្តន៍ឯណា ស្រាប់តែមានរនុកក្នុងលួចប្រាប់សាធារណជនថា Chris គ្មានគម្រោងទទួលការងារបន្តទាល់តែសោះដូចចូលនិវត្តន៍តែម្ដង ។
Chris បញ្ជាក់ទៀតថា គាត់មិនទាន់កើតជំងឺអាល់ហ្សៃមឺរនោះទេ គ្រាន់តែឱកាសនៃការកើតគឺច្រើនជាងមនុស្សធម្មតាប៉ុណ្ណោះ ។

ខណៈ Chris មានកូនបីនាក់ឈ្មោះ India អាយុ ១០ ឆ្នាំ និងភ្លោះ Tristan Sasha អាយុ ៩ ឆ្នាំ ជាមួយភរិយាជាទីស្រលាញ់ Elsa Pataky ដូច្នេះលោកត្រូវគិតគូរពីសុខភាពជាធំដើម្បីរស់នៅជួបជុំគ្នាដោយសុភមង្គល ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ គ្រាន់តែស្ករកៅស៊ូតួ Iron Man ទំពារួចដាក់ដេញថ្លៃផ្ដើមពីតម្លៃដល់ទៅ ៥៥,០០០ ដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


