ជីវិតកម្សាន្ដ
តារាហូលីវូដ ៥ ដួង រស់នៅដោយសន្សំសំចៃទោះបីល្បីយ៉ាងណាក៏ដោយ
តារាហូលីវូដមានទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិវាល់លានដុល្លារ ទើបពួកគេមានរបស់របរប្រើប្រាស់ប្រណិតៗ ផ្ទះធំ និងឡានទំនើបជិះ។ ប៉ុន្តែតារាល្បីទាំង ៥ ដួងនេះព្យាយាមរស់នៅយ៉ាងសាមញ្ញបំផុតទោះមានចំណូលរាប់លានក្ដី ៖
១. Julia Fox
Julia ជាតារារកចំណូលបានខ្ពស់ ហើយនាងរស់នៅយ៉ាងសាមញ្ញបំផុតដើម្បីចិញ្ចឹមកូនប្រុសរបស់ខ្លួនឲ្យធំធាត់ទៅតាមសង្គមពិតដែលនាងធ្លាប់ឆ្លងកាត់ ដូច្នេះនាងជ្រើសរើសមិននៅផ្ទះធំឡើយ ។

២. Anthony Anderson
លោក Anthony និយាយថា “ខ្ញុំមិនទិញឡានទំនើបសេរីចុងក្រោយបំផុត ខ្ញុំគ្មានផ្ទះធំជាងគេក្នុងតំបន់នេះទេ” ព្រោះគាត់មានគម្រោងការរៀបចំជីវិតសម្រាប់រស់នៅបន្តក្នុងរយៈពេល ៣០ ឆ្នាំខាងមុខទៀត ។

៣. Kristen Bell
សូម្បីពិធីរៀបការរបស់នាងជាមួយ Dax Shepard ចំណាយអស់ត្រឹមតែ ១៤២ ដុល្លារប៉ុណ្ណោះ ចំណែកការចំណាយប្រចាំថ្ងៃនាងព្យាយាមប្រើប្រាស់គូប៉ុងវិញដើម្បីកុំឲ្យចំណាយប្រាក់ច្រើន ។

៤. Warren Buffett
លោក Warren ប្រហែលជាបុរសមានទ្រព្យសម្បត្តិច្រើនក្នុងចំណោមមហាសេដ្ឋីពិភពលោក ប៉ុន្តែគាត់ចាយប្រាក់រិះថាំណាស់ ។ បច្ចុប្បន្នគាត់រស់នៅក្នុងផ្ទះដែលបានទិញតាំងពីឆ្នាំ ១៩៥៨ ដដែលក្រោមតម្លៃ ៣១,៥០០ ដុល្លារ និងជៀសវាងទិញឡានថ្មីជាដើម គាត់និយាយថា ការចាយលុយមិនបានធ្វើឲ្យគាត់សប្បាយចិត្តឯណា ។

៥. Ashley Greene

នាងគិតថាការចាយលុយត្បិតត្បៀតជាវិធីល្អសម្រាប់ការរស់នៅប្រចាំថ្ងៃ នាងអាចមិនថតរឿង ២-៣ ឆ្នាំដោយគ្មានបញ្ហាហើយនៅតែមានប្រាក់សម្រាប់បង់ថ្លៃជីវភាព ចំណីអាហារ និងចំណីឆ្កែជាទីស្រលាញ់ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកស្គាល់តារាហូលីវូដស្រីជនជាតិអាស៊ី ៤ ដួង ល្បីខ្លាំងក្នុងសតវត្សទី ១៩
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


