ជីវិតកម្សាន្ដ
មកស្គាល់តារាហូលីវូដស្រីជនជាតិអាស៊ី ៤ ដួង ល្បីខ្លាំងក្នុងសតវត្សទី ១៩
បច្ចុប្បន្នតារាស្រីហូលីវូដជនជាតិអាស៊ីមានច្រើនណាស់ដូចជា Gemma Chan, Fan Bingbing, និង Lucy Liu ជាដើម ប៉ុន្តែជំនាន់មុនតារាហូលីវូដស្រីជនជាតិអាស៊ីមិនសូវមាននោះទេ ។ ដូច្នេះមកស្គាល់តារាហូលីវូដស្រីជនជាតិអាស៊ីល្បីខ្លាំងក្នុងសតវត្សទី ១៩ បួនដួងខាងក្រោម ៖
១. Anna May Wong
Anna May Wong មានឈ្មោះពិតថា Wong Liu-tsong ធ្វើការក្នុងសិល្បៈពីឆ្នាំ ១៩១៩ ដល់ឆ្នាំ ១៩៦១ ភាគច្រើនគេស្គាល់ Anna ថាជាតារាភាពយន្តចិន-អាមេរិកាំងដំបូងគេបង្អស់ ។ នាងធ្លាប់សម្ដែងនៅក្នុងភាពយន្តសរុបជាង ៦០ ខ្សែដែលបានចាក់ផ្សាយតាមទូរទស្សន៍ មហោស្រព និងវិទ្យុ ជាអកុសលដល់ឆ្នាំ ១៩៦១ Anna ក៏ស្លាប់ដោយសារជំងឺគាំងបេះដូងនៅវ័យ ៥៦ ឆ្នាំ ។

២. Nancy Kwan
Nancy Kwan គឺជាតារាចិន-អាមេរិកាំងដែលចាប់ផ្ដើមការងារដំបូងដើរតួក្នុងរឿង The World of Suzie Wong ឆ្នាំ ១៩៦០ នាងមានសម្រស់ស្រស់ស្អាតគួរឲ្យទាក់ទាញលើសគេ មកដល់ពេលនេះអ្នកស្រីមានអាយុ ៨៣ ឆ្នាំហើយ ។

៣. Miyoshi Umeki
តារាចម្រៀង និងតារាសម្តែងជប៉ុន-អាមេរិកាំង Miyoshi Umeki គឺជាតារាអាស៊ីបូព៌ាដំបូងគេដែលឈ្នះពានរង្វាន់ Academy Award សម្រាប់តួឯកស្រីឆ្នើមក្នុងរឿង Sayonara (១៩៥៧) អំពីអ្នកបើកយន្តហោះរបស់កងទ័ពអាកាសអាមេរិកក្នុងកំឡុងសង្គ្រាមកូរ៉េស្រលាញ់អ្នករបាំជប៉ុនម្នាក់ ហើយអ្នកស្រីបានស្លាប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០០៧ ដោយសារជំងឺមហារីក ។

៤. Li Lihua
អ្នកស្រីលីគឺជាតារាចិនដែលប្រឡូកក្នុងហូលីវូដនៅឆ្នាំ ១៩៥០ ដោយសម្ដែងរឿង China Doll (១៩៥៨) ជារឿងនិយាយអំពីឪពុកលក់កូនស្រីខ្លួនឯងព្រោះបាត់បង់ដីទៅកាន់ជនឈ្លានពានជប៉ុន ចុងក្រោយគាត់ស្លាប់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៧ ៕

ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាហូលីវូដ ៦ រូប ធ្លាប់រៀបការយ៉ាងតិចបីដងក្នុងមួយជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


