ជីវិតកម្សាន្ដ
Harry Styles បដិសេធមិនដើរតួជាព្រះអង្គម្ចាស់ក្នុងរឿង ទេពមច្ឆាតូច ឆ្នាំ ២០២៣
នៅពេលមហាជនបានដឹងអំពីការផលិតខ្សែភាពយន្តមនុស្សរឿង “ទេពមច្ឆាតូច” ពួកគេនាំគ្នាសង្ឃឹមថាតួព្រះអង្គម្ចាស់ Eric គឺសម្ដែងដោយ Harry Styles ឬ Shawn Mendes ជាដើម ។ ប៉ុន្តែអ្នកដឹកនាំរឿងបញ្ជាក់ថា តួព្រះអង្គម្ចាស់ Eric គឺជាលោក Jonah Hauer-King ព្រោះ Harry Styles បានបដិសេធក្នុងការដើរតួ ។
លោក Rob Marshall អ្នកដឹកនាំរឿងមានប្រសាសន៍ថា Harry Styles ជាបុរសគួរឲ្យស្រលាញ់និងអស្ចារ្យ ប៉ុន្តែចុងក្រោយគាត់បានបដិសេធមិនដើរតួព្រះអង្គម្ចាស់ Eric ទេ ។ យ៉ាងណាក្ដីលោក Marshall នៅតែសប្បាយចិត្តជាមួយតួអង្គឯកទាំងពីរក្នុងរឿងទេពមច្ឆាតូច ដែលពួកគេជាតារាចំណូលថ្មីនិងមានវ័យក្មេង ។
កាលពីឆ្នាំ ២០១៩ Harry Styles ធ្លាប់បដិសេធសំណើរដោយលើកយកហេតុផលចង់ផ្ដោតលើការងារបទចម្រៀងជាមុនសិន ហើយបន្ថែមទៀតថាទោះបីគាត់មិនបានសម្ដែងក៏ចាំទស្សនារឿងដ៏អស្ចារ្យនេះដែរ ។
គួរបញ្ជាក់ថារឿងទេពមច្ឆាតូចនឹងចេញផ្សាយនៅរោងភាពយន្តក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ ចំណែកតួសំខាន់ៗរបស់យើងវិញគឺ Halle Bailey ជាមច្ឆាតូច Ariel Melissa McCarthy ជាបិសាច Jonah Hauer-King ជាព្រះអង្គម្ចាស់ Eric និងតួសម្ដែងជាច្រើនទៀត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាចម្រៀង Harry Styles មិនខ្លាចលេងម៉ូដសំលៀកបំពាក់ក្នុងកម្មវិធី Grammys ២០២៣
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


