Connect with us

ជីវិតកម្សាន្ដ

ស្វាមីភរិយា Patricia-Note រៀបចំពិធីប្រកាសភេទកូនដំបូង ដែលត្រូវស្នងមរតក

បានផុស

នៅ

តារាសម្ដែង Patricia ​Good និងស្វាមីដែលជាសេដ្ឋីប្រាក់ពាន់លាន Note Wiset នាំគ្នារៀបចំពិធីស្វាគមន៍កូនដំបូង និងប្រកាសភេទរបស់កូន​ជាផ្លូវការ ខណៈពេលវេលាសម្រាលនឹងមកដល់នៅប៉ុន្មានខែដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតមិនទាន់សម្រាល ប៉ុន្តែនៅថ្ងៃទី៧ ខែមេសា ស្វាមីភរិយា Patricia-Note បានរៀបចំកម្មវិធីជប់លៀងស្វាគមន៍កូនដំបូងរបស់ខ្លួនលក្ខណៈតូចមួយជាមួយមិត្តជិតស្និទ្ធប៉ុន្មាននាក់ និងប្រកាសថា ទាយាទស្នងមរតករបស់ពួកគេគឺជាកូនស្រី។

តាមពិតមុនប្រកាសភេទរបស់កូន Patricia ធ្លាប់បង្ហោះសារសួរអ្នកគាំទ្រឱ្យទស្សន៍ទាយភេទម្ដងរួចមកហើយ ដែលកាលណោះមហាជនបានចូលខមិនថា ពួកគេគិត​ថាជាកូន​ប្រុស ៥០% និងកូន​ស្រី ៥០% ប៉ុន្តែចម្លើយភាគច្រើនឆ្លើយថាជាកូនស្រី។

ជាមួយគ្នាដែរ បន្ទាប់ពីរូបភាពនៃពិធីជប់លៀងបានបង្ហោះនៅលើអ៊ីនធឺរណិត អ្នកគាំទ្របានចូលទៅអបអរសាទរ និងនិយាយថា ពួកគេពិតជាចង់ឃើញមុខក្មេងស្រីតូចឆាប់បំផុត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មហាជនសរសើរ Patricia ទោះកំពុងពពោះ នៅតែបំពេញតួនាទីភរិយាយ៉ាងល្អ

ចុចអាន៖ អ៊ីងហ្វា ស្លៀកឈុតសិចស៊ីខ្លាំង សូម្បីលោក ណាវ៉ាត់ ក៏លូកដៃទាញសំពត់មកបិទបាំងសាច់ឱ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម