ជីវិតកម្សាន្ដ
Rosé និង Kang Dong Won ទំនងទាក់ទងគ្នាមែនហើយ ក្រោយ YG ចេញមុខឆ្លើយតប
ក្រោយល្បីណាត់ជួបគ្នារវាង Rosé សមាជិកក្រុម BLACKPINK និងតារាសម្តែង Kang Dong Won រួចមក ផលិតកម្ម YG Entertainment បានចេញមុខឆ្លើយតបទៅនឹងទំនាក់ទំនងស្នេហារបស់តារាទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Hankyung ផលិតកម្ម YG Entertainment បានចេញមុខឆ្លើយតបចំពោះពាក្យចចាមអារ៉ាមដែលថា Rosé និង Kang Dong Won មានទំនាក់ទំនងស្នេហាដូច្នេះ “វាពិបាកក្នុងការបញ្ជាក់នូវពាក្យចចាមអារ៉ាមទាំងនោះ ព្រោះវាជាបញ្ហាឯកជនទាក់ទងនឹងសិល្បកររបស់យើង” ។

បន្ទាប់ឮការបញ្ជាក់មួយនេះ ហ្វេនៗកាន់តែសង្ស័យថា រវាង Rosé និង Kang Dong Won ទំនងជាណាត់ជួបគ្នាប្រាកដមែន ខណៈពេលពីកន្លងទៅ តារាទាំងពីររូបត្រូវគេចាប់បានតម្រុយជាច្រើនដង។
ដំបូងឡើយ ពាក្យចចាមអារ៉ាមត្រូវបានលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយចិន ដែលគេបានឃើញ Rosé និង Kang Dong Won បង្ហាញវត្តមានរួមគ្នានៅក្នុងពិធីជប់លៀងជាមួយអតីតនាយកប្រតិបត្តិ Burberry Riccardo។

ក្រោយមក អ្នកនិយមលេងអ៊ីនធឺណេត ចាប់ផ្តើមលើកឡើងពីកាលៈទេសៈផ្សេងៗដែលអ្នកទាំងពីរបញ្ចេញសកម្មភាពស្រដៀងគ្នាជាច្រើនរួមមានទាំង ពាក់ខ្សែកស្រដៀងគ្នា ពាក់អាវដូចគ្នា ហើយកាលពីមួយរយៈមុន Rosé បានចូលរួមក្នុងការបញ្ចាំងភាពយន្ត VIP រឿង Broker របស់តារាសម្ដែង Kang Dong Won ទៀតផង៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផលិតកម្ម YG៖ ពាក្យចចាមអារ៉ាមថា Rosé ប្រើប្រាស់គ្រឿងញៀន ជារឿងគួរឱ្យអស់សំណើច
ចុចអាន៖ អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយដឹងថា Rain មានជំងឺធាត់មុនអាយុ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


