ជីវិតកម្សាន្ដ
ទិនហ្វីទម្លាយអារម្មណ៍ពិតថា លោកចូលចិត្ត Lisa ខ្លាំងបំផុត
កាលពីថ្ងៃទី ១២ ខែមេសា តួទិនហ្វី ឬ Stephen Chow បានផ្តល់ឱកាសឲ្យអ្នកគាំទ្របញ្ចេញមតិនិងសួរសំណួរនៅលើ Instagram ផ្ទាល់ខ្លួនរបសលោក ស្របពេលដែលអ្នកគាំទ្រម្នាក់បានសួរថា “តើអ្នកចូលចិត្តអ្នកណាក្នុងចំណោមសមាជិកក្រុម Blackpink”?

បន្ទាប់មក អស់ពេលមួយសន្ទុះទើបលោកបានបញ្ចេញមតិនិងឆ្លើយតបទៅកាន់អ្នកគាំទ្រថា “Lisa” ដែលធ្វើឲ្យអ្នកគាំទ្រ Blinks មានការសប្បាយចិត្តយ៉ាងខ្លាំង ក្រោយឮថាតារាជើងចាស់និងអ្នកដឹកនាំរឿងឆ្នើមរូបនេះក៏ចូលចិត្ត Lisa ផងដែរ។
ជាមួយគ្នានេះដែរ អ្នកគាំទ្របានបញ្ចេញយោបល់គ្នាយ៉ាងសប្បាយរីករាយ ក្នុងនោះមានទស្សនិកជនខ្លះក៏យល់ស្របហើយថាចូលចិត្តដូចគ្នា”, ប្រសិនបើអ្នកចូលចិត្ត Lisa ខ្ញុំក៏ចូលចិត្ត Lisa ដែរ!”, “បន្ទាប់ពីមើលកម្មវិធីផ្សេងៗរបស់ BLACKPINK ខ្ញុំបន្តគិតថាតើ វានឹងទៅជាយ៉ាងណា ប្រសិនបើ Lisa សម្ដែងក្នុងរឿងរបស់អ្នក”។
ត្បិតថាបច្ចុប្បន្ននេះ Stephen Chow មានអាយុ ៦០ ឆ្នាំហើយក្ដី តែលោកនៅតែរហ័សរហួននឹងកិច្ចការងារហើយមានចំណង់ចំណូលចិត្តលើតារាស្រករក្រោយជានិច្ច។ ទិនហ្វីមានល្បីល្បាញលើពិភពលោកដូចជាភាពយន្ត Shaolin Soccer និង Kung Fu Hustle, God of Gamblers II , Xu Xiaobo, The God of Cookery និង 95 Wait Monkey Wait People (A Chinese Odyssey Part 2: Cinderella)។ ចំណែកភាពយន្តដែលលោកដឹកនាំជាច្រើនរួមមាន Shaolin Soccer (២០០១), Kung Fu Hustle (២០០៤) និង CJ7 (២០០៨) ដែលគាត់បានសម្តែងរឿង Journey to the West: Conquering the Demons (២០១៣), The Mermaid (២០១៦) និង The New .ស្តេចកំប្លែង (២០១៩) ។ល៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តួ ទិនហ្វី ពោលពាក្យសោកស្ដាយខ្លាំង ដែលមិនបានផ្សះផ្សាជម្លោះ មុន Man Tat មរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


