ជីវិតកម្សាន្ដ
អ្នកគាំទ្រប្រតិកម្មខ្លាំងៗ ក្រោយ IU មិនអាចឈ្នះពានរង្វាន់តារាស្រីឆ្នើម
អ្នកគាំទ្រតារាស្រី IU សម្ដែងការមិនពេញបណ្ដាញសង្គមកូរ៉េខាងត្បូង បន្ទាប់ពីតារាស្រីរូបនេះ មិនអាចក្ដោបបានតំណែងជា “តារាសម្ដែងថ្មីល្អបំផុត” នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ “2023 Baeksang Art Awards” ។

ក្រោយពេល IU បង្ហាញខ្លួនលើកម្រាលព្រំក្រហម ក្នុងកម្មវិធីប្រគល់ពានរង្វាន់ “Baeksang Art Awards” ឆ្នាំ២០២៣ អ្នកគាំទ្ររំពឹងថា នាងមុខតែអាចទទួលបានពានរង្វាន់ “តារាសម្ដែងស្រីថ្មីល្អបំផុត” (Best New Actress) ជាក់ជាពុំខាន ប៉ុន្តែផ្ទុយទៅវិញ នាងមិនអាចឈ្នះពានណាមួយទាល់តែសោះ។ រឿងនេះបានធ្វើឱ្យហ្វេនៗរបស់ IU ផ្ទុះប្រតិកម្មមិនពេញចិត្ត ត្បិតនាងជាតារាសម្ដែងឆ្នើម តាំងពីដើមមក និងធ្លាប់ឈ្នះពានជារៀងរាល់ឆ្នាំ។


ជាក់ស្ដែងឆ្នាំនេះ តួឯកស្រីរឿង “Hotel Del Luna” រូបនេះ បានជាប់ឈ្មោះជាបេក្ខភាពតារាសម្តែងថ្មីល្អបំផុតជាមួយបេក្ខភាព ២រូបទៀត សម្រាប់តួសម្ដែងនៅក្នុងខ្សែភាពយន្ត “Broker” ប៉ុន្តែហ្វេនៗសឹងមិនជឿទាល់តែសោះថាអាយដលរបស់ខ្លួន គ្មានពានកាន់មកផ្ទះវិញបែបនេះ។ ទោះបីមិនអាចទទួលបានពានរង្វាន់ណាមួយក្ដី ប៉ុន្តែ IU បានចូលត្រេកអរជាមួយម្ចាស់ពានរង្វាន់ឆ្នាំនេះ យ៉ាងរីករាយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ IU ប្រកាសប្ដូរឈ្មោះ កុំឱ្យទស្សនិកជនភ័ន្តច្រឡំ
ចុចអាន៖ Park Seo Joon ធ្វើឱ្យហ្វេនលាន់មាត់សរសើរ ក្រោយបង្ហាញទង្វើជាសុភាពបុរសទៅកាន់ IU
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


