ជីវិតកម្សាន្ដ
ពេជ្រ វត្តីសារ៉ាវឌ្ឍី យំអាណិតទាហានប្រឹងហាត់សមក្រោមពន្លឺថ្ងៃក្ដៅដើម្បីជាតិ
ម្ចាស់មកុដ Miss Grand Cambodia ២០២២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា បន្ទាប់ពីឃើញបវរកញ្ញារូបនេះអង្គុយឡាយសម្រក់ទឹកភ្នែកសស្រាក់ ដោយអាណិតដល់ទាហានដែលខំប្រឹងហាត់សមក្រោមពន្លឺថ្ងៃក្តៅ ហើយដេកក្នុងតង់រាប់ខែដើម្បីជាតិ។

ការលើកឡើងរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នេះស្របពេលនាងបានឃើញក្រុមបងៗ ទាហានដែលបានខំប្រឹងក្នុងការហាត់សមមានរយៈពេលរាប់ខែ ដើម្បីប្រទេសជាតិ អំឡុងប្រទេសកម្ពុជាជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កាលពីយប់ថ្ងៃ ទី ០៥ ខែឧសភា ឆ្នាំ ២០២៣។

ជាការពិតណាស់សម្រាប់កម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងអស្ចារ្យបំផុតជាមួយការបង្ហាញផ្ទាំងទស្សនីយភាព ព្រមទាំងការសម្តែងដ៏កក្រើកបំផុតពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេស ដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា។

កញ្ញា វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថា ពេលដែលនាងបានជួបពួកគាត់ដោយផ្ទាត់ គឺពិតមានការអាណិតណាស់ ព្រោះត្រូវងើបពីព្រឹកដើម្បីហាត់សមដោយប្រើពេលរហូតដល់ ៣ ឬ ៤ ខែឯណោះ ដើម្បីឲ្យមានភាពល្អប្រសើរ។ វត្តី បន្ថែមថា «សួរទៅផេកខ្លះដែលពូកែខាងជេរ ឬរិះគន់,សួរថាដែលមើលឃើញពីការខិតខំប្រឹងប្រែងរបស់ពួកគាត់ទេ ដែលសរសើរពួកគាត់ទេ ដែលជូនពរ និងលើកទឹកចិត្តទេ»៕
អត្ថបទ ៖ ចាន់រ៉ា
សូមទស្សនាវីដេអូខាងក្រោម ៖





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


