ជីវិតកម្សាន្ដ
៣ ឈុតរបស់ Chompoo Araya ក្នុងកម្មវិធី Cannes សុទ្ធតែទទួលការសរសើរថាលេចធ្លោ
បន្ទាប់ពីមហោស្រពភាពយន្តអន្តរជាតិ Cannes បញ្ចប់ដោយជោគជ័យ ជាការពិតណាស់មហាជនជាច្រើនសុទ្ធតែដឹងថា តារាសម្ដែង Chompoo Araya បានទៅទឹកដីបារាំង៣ថ្ងៃ ខណៈ៣ឈុតដែលនាងបង្ហាញទទួលការសរសើរថាលេចធ្លោខ្លាំង។
យ៉ាងណាមិញបើទោះបីជាកម្មវិធីមហោស្រពភាពយន្តលំដាប់ពិភពលោក Cannes លើកទី ៧៦ នៅប្រទេសបារាំងចប់ជាស្ថាពរ។ ប៉ុន្តែទស្សនិកជននៅតែស្ងើចសរសើរដល់រៀមច្បង Chompoo នៅពេលដែលនាងជ្រើសសំលៀកបំពាកមកស្លៀក មិនដែលធ្វើឲ្យហ្វេនខកចិត្តម្ដងណាឡើយ។

ចាប់ផ្តើមជាមួយឈុតក្នុងថ្ងៃដំបូង Chompoo បានជ្រើសរើសសំលៀកបំពាក់ពីម៉ាក Jean Paul Gaultier Couture Spring/Summer 2022 ដោយ Glenn Martens ជាមួយនឹងគ្រឿងអលង្ការលំដាប់ភិភពលោក។

ចំណែកឯឈុតទី ២ នេះមានទំងន់ធ្ងន់មិនចាញ់ឈុតទីមួយដែរ ស្របពេលដែលនាងជ្រើសរើសរ៉ូបគ្មានខ្សែ តុបតែងដោយគ្រីស្តាល់ រចនាដោយអ្នករចនាជនជាតិលីបង់ Nicolas Jebran ។

ចំណែករ៉ូបទីបីគឺមកពីម៉ាក Jean Paul Gaultier Spring Couture 2022 និងគ្រឿងអលង្ការ Serpenti ពី Bvlgari ដូចគ្នាផងដែរ។
ទោះយ៉ាងណាក៏ដោយ ត្បិតថាខកខានក្នុងកម្មវិធីលំដាប់អន្តរជាតិអស់ពេលដ៏យូរក្ដី ប៉ុន្តែលើកនេះ Chompoo មិនបានធ្វើឲ្យអ្នកគាំទ្ររបស់នាងខកចិត្តឡើយ ខណៈនាងជ្រើសស្លៀករ៉ូបសុទ្ធតែធ្ងន់ៗបំផុតលើរាងកាយ រហូតធ្វើឲ្យមនុស្សជាច្រើនមានការងៀយឆ្ងល់ថាអ្នកម្ដាយកូនបីអាចទ្របានឬទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញខ្លួនក្នុងកម្មវិធី Cannes តារាសម្ដែងChompoo មិនធ្វើឲ្យទស្សនិកជនខកចិត្តទេ
ចុចអាន៖តារា ៤ ដួង លេចធ្លោជាងគេ ក្រោយស្លៀកឈុតស្រដៀងគ្នាដើរលើកម្រាលព្រំ Cannes
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


