ជីវិតកម្សាន្ដ
តារា ៤ ដួង លេចធ្លោជាងគេ ក្រោយស្លៀកឈុតស្រដៀងគ្នាដើរលើកម្រាលព្រំ Cannes
ថ្មីៗនេះតារាល្បីៗជាច្រើនបានបង្ហាញខ្លួនលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តលំដាប់ពិភពលោក Cannes លើកទី ៧៦ នៅប្រទេសបារាំង ស្របពេលដែលអ្នកខ្លះប្ដូរម្ដងដល់ទៅ៤ឈុត ដោយក្នុងនោះក៏មានតារាស្រីៗមួយចំនួនស្លៀករ៉ូបស្រដៀងគ្នារហូតលេចធ្លោខ្លាំង។
តារាស្រីទីមួយគឺ Chompoo ជាមួយនឹងរូបរាង បញ្ចេញបបូរមាត់ក្រហមដ៏លេចធ្លោ តាមស្ទីល Red Carpet Glam រូបពណ៌ឈូកនិងពណ៌ខោខូវប៊យដ៏ទាក់ទាញពី Jean Paul Gaultier និងគ្រឿងប្រណិតពី Bulgari រហូតទស្សនិកជនលើកសរសើរពីសម្រស់អ្នកម្ដាយកូន៣រូបនេះថាស្អាតខ្លាំងថែមទៀត។
តារាម៉ូដែល Naomi Campbell បានរ៉ូបពណ៌ភ្លឺស្រដៀងគ្នានឹងតារាថៃ Chompoo ស្លៀកថ្ងៃដំបូង ខណៈនាងបានតុបតែងគ្រឿងលម្អ ដែលបានមកពីម៉ាកយីហោពិភពលោក Chopard ដើរលើកម្រាលព្រំក្រហមយ៉ាងជឿជាក់។
សម្រាប់តារាស្រីពូកែថែរសម្រស់ Fan Bingbing ត្បិតថាមានអាយុ ៤ ១ឆ្នាំ ប៉ុន្តែនៅតែមានរូបរាងស្រស់ស្អាតនិងកាន់តែលេចធ្លោខ្លាំង ខណៈនាងបានបង្កើតចំណាប់អារម្មណ៍ នៅឯមហោស្រពភាពយន្តទីក្រុង Cannes ឆ្នាំ 2023 ដោយជ្រើសរើសរ៉ូបគ្មានខ្សែរូបខ្លារខិនពីម៉ាក Christopher Bu តុបតែងបបូរមាត់ពណ៌ក្រហមសមនឹងរូបរាងរបស់នាងណាពេលនោះយ៉ាងខ្លាំង។
ងាកមកកាន់តារាសម្ដែង Elle Fanning ដែលមនុស្សជាច្រើនស្គាល់ថាជាព្រះនាង Aurora ក៏បានទាក់ទាញចំណាប់អាម្មណ៍មហាជនជាច្រើន នៅឯមហោស្រពភាពយន្ត Cannes ឆ្នាំ 2023 ដោយនាងបានជ្រើសរើសរ៉ូបផ្កាអ័រគីដេពណ៌ផ្កាឈូកស្រាលជាមួយ parisnet អង្កាំប្រាក់ និងប៉ាក់គ្រីស្តាល់ពីម៉ាកល្បីៗដូចជា Alexander McQueen ក៏បានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo បង្ហាញមួយឈុតទៀតលើទឹកដី បារាំង ហ្វេនសរសើរសម្រស់ស្អាតខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


