Connect with us

ជីវិតកម្សាន្ដ

មកដឹងពីបុគ្គលល្បី ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអនីតិជន

បានផុស

នៅ

ស្នេហាជារឿងរវាងមនុស្សពីរនាក់ ប៉ុន្តែសង្គមមិនសូវទទួលស្គាល់ទំនាក់ទំនងដែលមានអាយុខុសគ្នាច្រើនពេកទេ ។ មកដឹងពីតារាមួយចំនួនដែលធ្លាប់មានទំនាក់ទំនងជាមួយមនុស្សក្មេងជាងខ្លួនជ្រុល ៖

១. Leonardo DiCaprio

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រប្រាកដជាធ្លាប់ឮពាក្យចចាមអារ៉ាមរឿង Leonardo មិនស្រលាញ់នារីមានអាយុលើស ២៥ ឆ្នាំឡើយ ។ លោកបានបែកគ្នាជាមួយតារាម៉ូដែល Camila Morrone ពេលនាងមានអាយុ ២៥ ឆ្នាំ ទោះបីប្អូនលោកដល់ទៅ ២៣ ឆ្នាំក៏ដោយ ។ មិនតែប៉ុណ្ណោះ Leo ធ្លាប់ទាក់ទងក្មេងស្រីជាច្រើនទៀតដូចជាតារាម៉ូដែល Nina Agdal ដែលមានអាយុប្អូនលោកដល់ទៅ ១៧ ឆ្នាំឯណោះ ។

២. Sylvester Stallone

បច្ចុប្បន្នលោក Sylvester រៀបការជាមួយអ្នកស្រី Jennifer Flavin ជាង ៣០ ឆ្នាំមកហើយ ប៉ុន្តែពីមុនគាត់ធ្លាប់ទាក់ទង Peggy Trentini អាយុក្មេងជាង ១៤ ឆ្នាំ និង Angie Everhart ក្មេងជាង ២០ ឆ្នាំ ។

៣. Tyga

តារារ៉េប Tyga ល្បីរឿងទាក់ទងសេដ្ឋីវ័យក្មេង Kylie Jenner កាលពីនាងអាយុ ១៦ ឆ្នាំ ហើយបែកគ្នាវិញក្នុងឆ្នាំ ២០១៧ ។

៤. Wilmer Valderrama

លោក Wilmer មានអាយុ ២៩ ឆ្នាំពេលស្គាល់គ្នាជាមួយ Demi Lovato អាយុ ១៧ ឆ្នាំ រហូតស្រលាញ់គ្នាបាន ៦ ឆ្នាំទើបបែកគ្នាវិញ ។

៥. Nicole Scherzinger

Nicole Scherzinger និង Harry Styles មានអាយុខុសដល់ទៅ ១៦ ឆ្នាំ ពួកគេស្គាល់គ្នាតាំងពី Harry អាយុ ១៦ ឆ្នាំមកម្ល៉េះ ដូច្នេះមានន័យថា Nicole មានអាយុ ៣២ ឆ្នាំឯណោះពេលស្រលាញ់គ្នា ។

៦. Bill Wyman

លោក Bill មានអាយុ ៤៧ ឆ្នាំ ខណៈផ្ដើមស្រលាញ់គ្នាជាមួយ Mandy Smith ដែលមានអាយុ ១៤ ឆ្នាំ អ្នកទាំងពីរបានរៀបការពេលនាងគ្រប់អាយុ ១៨ ឆ្នាំ ។

៧. Luc Besson

Luc ជាបុរសវ័យ ៣១ ឆ្នាំដែលផ្ដើមមានស្នេហាជាមួយ Maïwenn Le Besco ក្មេងស្រី ១៥ ឆ្នាំ ។ ពួកគេជួបគ្នាតាំងពីខាងស្រីមានអាយុទើបតែ ១២ ឆ្នាំ លើសពីនេះ Maïwenn សម្រាលកូនក្នុងអាយុ ១៦ ឆ្នាំប៉ុណ្ណោះ ។

៨. Woody Allen

ដំបូងឡើយលោក Woody ជាឪពុកចិញ្ចឹមរបស់ Soon-Yi ស្រាប់តែដល់ឆ្នាំ ១៩៩១ អ្នកទាំងពីរក៏ស្រលាញ់គ្នាទៅវិញ បញ្ហានេះធ្វើឲ្យមហាជនបង្ហាញសេចក្ដីមិនពេញចិត្តជាខ្លាំង ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ បុគ្គលល្បីលំដាប់ពិភពលោក ៥ នាក់ រៀបការជាមួយអ្នកគាំទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម