ជីវិតកម្សាន្ដ
អ៊ិន លក្ខិណា ប្ដេជ្ញាខំប្រឹងអស់ពីសមត្ថភាពក្នុងការប្រកួត Miss Grand 2023
មហាជនបានដឹងហើយថា កញ្ញា អ៊ិន លក្ខិណា គឺជាអតីតកញ្ញាឯកលំដាប់រងទី ១ កញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជា ឆ្នាំ ២០២១ (Miss Grand Cambodia 2021) និងជាម្ចាស់មកុដ Miss Supranational Cambodia 2022 ដែលទទួលបានការគាំទ្រច្រើនពីអ្នកគាំទ្រនាពេលកន្លងមក។

ដោយឡែកថ្មីៗនេះ បវរកញ្ញាសម្បុរស្រអែមស្រស់ អ៊ិន លក្ខិណា ក៏ជាបេក្ខភាពដែលកំពុងចូលរួមប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2023។ ខណៈមុននេះ លក្ខិណា ទើបតែបង្ហាញខ្លួនក្នុងកម្មវិធីបំពាក់ឆៀងកញ្ញាឯកដ៏អស្ចារ្យ នៃកម្ពុជា ឆ្នាំ ២០២៣ ដោយនាងទទួលបន្ទុកតំណាងឲ្យខេត្តប៉ៃលិន។

បេក្ខភាពត្រៀមដណ្ដើមមកុដ Miss Grand Cambodia 2023 កញ្ញា អ៊ិន លក្ខិណា បានថ្លែងដោយការប្ដេជ្ញាខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួត Miss Grand2023។ កញ្ញា អ៊ិន លក្ខិណា បាននិយាយ ថា «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំ អ៊ិន លក្ខិណា បានទទួលតំណាងឲ្យខេត្តប៉ៃលិន នៃប្រទេសកម្ពុជា នាងខ្ញុំ សន្យាថា នាងខ្ញុំ នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតកម្មវិធីMiss Grand Cambodia»។

ជាការកត់សម្គាល់គ្រាន់តែឮដំណឹងខាងលើនេះភ្លាម មានហ្វេនៗគាំទ្រនាងមួយចំនួនសម្ដែងការអបអរ និងលើកទឹកចិត្តកញ្ញា អ៊ិន លក្ខិណា។ លើសពីនេះ បវរកញ្ញាសម្បុរស្រអែមបែបខ្មែរអង្គររូបនេះ មិនត្រឹមមានហ្វេនក្នុងស្រុកប៉ុណ្ណោះទេ នាងថែមទាំងមានហ្វេននៅក្រៅប្រទេសតាមគាំទ្រទៀតផង។

បច្ចុប្បន្ន កញ្ញា អ៊ិន លក្ខិណា ជាបេក្ខភាពម្នាក់កំពុងលេចធ្លោក្នុងការប្រកួត Miss Grand Cambodia 2023 ក្នុងចំណោមបេក្ខភាពចំនួន ២៥ រូប។ យ៉ាងណា គេនៅមិនទាន់ដឹងទេថា Miss Grand តំណាងខេត្តប៉ៃលិនរូបនេះ អាចយកឈ្នះបេក្ខភាពផ្សេងៗបានឬអត់នោះទេ ព្រោះគេសង្កេតឃើញថា បេក្ខភាពប្រកួតឆ្នាំនេះសុទ្ធតែមានសមត្ថភាព និងភាពខ្លាំងរៀងៗខ្លួន៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


