ជីវិតកម្សាន្ដ
មកដឹងពីចំណាត់ថ្នាក់ប្រាក់ចំណូល រឿងព្រះនាង Disney ទាំងអស់ដែលសម្ដែងដោយមនុស្ស
នៅក្នុង Disney ព្រះនាងផ្លូវការរបស់ពួកគេមាន ១២ អង្គ ប៉ុន្តែទើបតែមាន ៦ អង្គប៉ុណ្ណោះដែលគេយកមកថតជាទម្រង់មនុស្ស ។ មកដឹងពីចំណាត់ថ្នាក់ប្រាក់ចំណូល រឿងព្រះនាង Disney ទាំង ៦ នោះ ៖
១. ព្រះនាង Belle
រឿង Beauty and the beast ឆ្នាំ ២០១៧ រកចំណូលបាន ១,៣០០ លានដុល្លារ និងចំណាយជាង ៣០០ លានដុល្លារដើម្បីផលិត ។ តួអង្គស្រីសម្ដែងដោយ Emma Watson តារាអង់គ្លេស ។

២. ព្រះនាង Jasmine
រឿង Aladdin ឆ្នាំ ២០១៩ រកចំណូលបាន ១,០៥៤ លានដុល្លារ និងចំណាយអស់ ១៨៣ លានដុល្លារដើម្បីផលិត ។ តួអង្គស្រីសម្ដែងដោយ Naomi Scott តារាអង់គ្លេស ។

៣. ព្រះនាង Aurora
រឿងព្រះនាង Aurora មាន ២ វគ្គគឺ៖
_ Maleficent ឆ្នាំ ២០១៤ រកចំណូលបាន ៧៦០ លានដុល្លារ និងចំណាយអស់ ២៦៣ លានដុល្លារដើម្បីផលិត ។
_ និង Maleficent: Mistress of Evil ឆ្នាំ ២០១៩ រកចំណូលបាន ៤៩០ លានដុល្លារ និងចំណាយអស់ ១៨៥ លានដុល្លារដើម្បីផលិត ។
តួអង្គសំខាន់ៗគឺ Maleficent សម្ដែងដោយអ្នកស្រី Angelina Jolie និងព្រះនាង Aurora សម្ដែងដោយ Elle Fanning តារាអាមេរិក ។

៤. ព្រះនាង Cinderella
រឿង Cinderella ឆ្នាំ ២០១៥ រកចំណូលបាន ៥៤២ លានដុល្លារ និងចំណាយអស់ ៩៥ លានដុល្លារដើម្បីផលិត ។ តួអង្គព្រះនាងសម្ដែងដោយ Lily James តារាអង់គ្លេស ។

៥. ព្រះនាង Ariel
រឿង Little Mermaid ឆ្នាំ ២០២៣ រកចំណូលបាន ២០៩ លានដុល្លារ និងចំណាយអស់ ២៥០ លានដុល្លារដើម្បីផលិត ។ តួអង្គព្រះនាងមច្ឆាតូចសម្ដែងដោយ Halle Bailey តារាអាមេរិក ។

៦. ព្រះនាង Mulan

រឿង Mulan ឆ្នាំ ២០២០ រកចំណូលបាន ៧០ លានដុល្លារប៉ុណ្ណោះ និងខាតអត់ ១៣០ លានដុល្លារដើម្បីផលិត ។ តួអង្គស្រីគឺ Liu Yifei តារាសម្ដែងចិន-អាមេរិក ។
ចំពោះរឿងដែលគេទាយថារកចំណូលបានតិចក្នុងឆ្នាំ ២០២៤ គឺរឿង ព្រះនាងព្រិលស ព្រោះការជ្រើសរើសតួមិនត្រូវចិត្តមហាជន ។ យ៉ាងណាអ្នកគាំទ្រ Disney គួររង់ចាំទស្សនាទាំងអស់គ្នាសិនសឹមវាយតម្លៃតាមក្រោយ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ គ្រាន់តែសក់តតួអង្គរឿង “ទេពមច្ឆាតូច” ចំណាយជាង ១០ ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


