ជីវិតកម្សាន្ដ
បង្ហាញខ្លួនក្នុងវ័យ ៦០ឆ្នាំ អតីតតួ លី លានជា ត្រូវទស្សនិកជនប្រដូចទៅនឹងលោកតាអាយុ ៨០
ក្នុងឆ្នាំ២០២៣នេះ តារាសម្ដែងជើងចាស់ Jet Li ឬតួ លី លានជា ឈានដល់វ័យ ៦០ឆ្នាំហើយ ប៉ុន្តែក្រោយបង្ហាញខ្លួនជាសាធារណនាពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺរណិតលាន់មាត់គ្រប់គ្នាថា លោកមើលទៅមិនខុសពីលោកតាអាយុ ៨០ឆ្នាំនោះទេ។

តាមពិតរូបរាងចាស់ជាងវ័យរបស់តារាប្រុសឆ្នើមប្រចាំប្រទេសចិនរូបនេះ ត្រូវបានគេដឹងថា ដោយសារលោកមានបញ្ហាសុខភាព ដោយកន្លងមក លី លានជា ធ្លាប់កើតជំងឺក្រពេញទីរ៉ូអ៊ីត ដែលវាបានធ្វើឱ្យរូបរាងរបស់លោកចាស់ជាងមុនទ្វេដង ខណៈបច្ចុប្បន្នស្ថានភាពសុខភាពទើបតែធូរស្រាលប៉ុណ្ណោះ។

ជាក់ស្ដែងថ្មីៗនេះបន្ទាប់ពីបង្ហាញខ្លួននៅក្នុងវីដេអូសផ្សព្វផ្សាយម៉ាកយីហោមួយ អ្នកនិយមលេងអ៊ីនធឺរណេតសង្កេតឃើញថា រូបរាងរបស់ លី លានជា ពិតជាស្គមស្គាំងខ្លាំង ថ្ពាល់ផត ផ្ទៃមុខពេញដោយស្នាមជ្រួញ រីឯភ្នែកហាក់ខូងជ្រៅទៀតផង ប្រៀបដូចតាចាស់អ៊ីចឹង។
ថ្វីត្បិតផ្លាស់ប្ដូររូបរាងបែបណាក៏ដោយ ប៉ុន្តែប្រិយមិត្តនៅតែគាំទ្រតារាប្រុសរូបនេះ ទោះលោកចាស់ជាងវ័យ ឬឈប់ពីសិល្បៈក្ដី គ្រប់គ្នានៅតែបារម្ភពីសុខភាព និងជូនពរអាយដលរបស់ខ្លួនឱ្យមានសុខភាពល្អផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ គ្រាន់តែសក់ ត តួអង្គរឿង “ទេពមច្ឆាតូច” ចំណាយជាង ១០ ម៉ឺនដុល្លារ
ចុចអាន៖ ទោះមិននៅជុំគ្នា តែ BTS នឹងចេញចម្រៀងថ្មីរួមគ្នា ដើម្បីអបអរខួប ១០ឆ្នាំរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


