ជីវិតកម្សាន្ដ
ជី ដេវីត ត្រៀមខ្លួនបង្ហាញទស្សនីយភាពបទ«មហានគរ» ក្នុងជំនួបបាល់ទាត់កម្ពុជា-បង់ក្លាដេស
ប្រាកដណាស់អ្នកគាំទ្រ និងនិយមតាមដានវិស័យកីឡាបាល់ទាត់នៅកម្ពុជា បាននិងកំពុងរង់ចាំការមកដល់ នៃការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិបង់ក្លាដេស នៅលើវាលស្មៅដ៏ខៀវខ្ចី នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ។

ចំពោះការប្រកួតបាល់ទាត់មិត្តភាពរវាងម្ចាស់ផ្ទះកម្ពុជា និងបង់ក្លាដេស នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីវេលាម៉ោង ១៩ និង ០០ នាទីយប់ តទៅ។ អ្វីដែលធ្វើឲ្យអ្នកគាំទ្ររឹតតែរំភើបនោះ ក៏មានការសម្ដែងនូវផ្ទាំងទស្សនីយភាពបទចម្រៀងពីតារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីដ ហៅ ជី ដេវីត ផងដែរ។

ជាការពិតតារាចម្រៀង ជី ដេវីត នឹងបង្ហាញវត្តមានតាមរយៈផ្ទាំងទស្សនីយភាពបទ «មហានគរ» ក្នុងជំនួបមិត្តភាព នៃការប្រកួតបាល់ទាត់កម្ពុជា ប៉ះជាមួយបង់ក្លាដេស នាពេលខាងមុខ ហើយជាពេលវេលាដែលអ្នកគាំទ្រចង់ឃើញ និងទស្សនាជាខ្លាំង បន្ទាប់ពីបទនេះត្រូវបានបញ្ចេញផ្សព្វផ្សាយល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ក្នុងនោះក៏មានការបញ្ចេញមតិអបអរ ដេវីត ដែរថា «បងចូលរួមអបអរសាទរប្អូនសម្លាញ់ ជូនពរឲ្យទទួលបានជោគជ័យ និងទទួលបាននូវការស្រលាញ់គាំទ្រខ្ពស់ពីបងប្អូនមិត្តអ្នកគាំទ្រហ្វេនៗ និងមហាជន។ សូមឲ្យមានព្រឹត្តិការអស្ចារ្យកើតឡើងមកលើប្អូនសម្លាញ់ ព្រមទាំងកូនខ្មែរទាំងអស់។ ឯខ្លះទៀតនិយាយថា មិនដឹងកក្រើកយ៉ាងណាទេលើកនេះ»។

សូមបញ្ជាក់ដែរថា តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ហៅ G-Devith គេសង្កេតឃើញថា សម្រាប់ទីផ្សារសិល្បៈរបស់លោកបច្ចុប្បន្ននៅតែមានសន្ទុះទីផ្សារគាំទ្រច្រើនមិនចាញ់តារារួមជំនាន់ឯទៀតឡើយ។ ម្យ៉ាងទៀត លោកបានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗ ជាបន្តបន្ទាប់ ដើម្បីប្រជែងទីផ្សារសិល្បៈបច្ចុប្បន្ន៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


