ជីវិតកម្សាន្ដ
តារាស្រីកូរ៉េល្បី ៦ ដួង សុទ្ធតែធ្លាប់ទទួលរហស្សនាម ជាទេពធីតាសម្រស់លើសគេក្នុងសាលា
Queencards និង Kingcards ត្រូវបានគេចាត់ទុកថាជាពាក្យពេញនិយមពីរដែលប្រើសម្រាប់សំដៅលើមុខនិងឈ្មោះតួអង្គដ៏ល្បីល្បាញ មានឥទ្ធិពលនៅក្នុងសហគមន៍សាលារៀននៅក្នុងទឹកដីនៃ Kimchi នៃប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញ តារាកូរ៉េស្រីៗ៦ដួងខាងក្រោមនេះធ្លាប់កាន់បល្ល័ង្កទេពធីតាមានសម្រស់ស្រស់ស្អាតលើសគេ ពេលកំពុងអង្គុយរៀនក្នុងថ្នាក់របស់ពួកគេ។
១ Kim Tae Hee

វាមិនគួរឲ្យភ្ញាក់ផ្អើលទេដែលរាជិនីសម្រស់នៃឧស្សាហកម្មកម្សាន្តអាស៊ី Kim Tae Hee ស្ថិតនៅក្នុងបញ្ជីនៃសាលា Queencards ដ៏ពេញនិយម។ ដូច្នោះហើយនិស្សិតស្រី Kim បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ សូម្បីតែសិស្សជាច្រើននាក់ក៏បាន ចុះឈ្មោះចូលរៀនមុខវិជ្ជាបន្ថែម ដើម្បីមានឱកាសសរសើរសម្រស់របស់នាង។ នាងមិនត្រឹមតែល្បីល្បាញដោយសារតែសម្រស់និងរូបរាងទន់ភ្លន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យសិស្សក្នុងសាលាកោតសរសើរជាមួយនឹងពិន្ទុគួរឲ្យគោរពផងដែរ។ គេដឹងថា ភរិយារបស់ Rain តែងតែទទួលបានលទ្ធផលជាសិស្សពូកែច្រើនឆ្នាំមកហើយ។
២ Son Ye Jin

សម្រស់របស់តួឯកស្រីក្នុងរឿង “Crash Landing on You” ធ្លាប់បានបង្កើតភាពក្តៅគគុកនៅលើអ៊ីនធឺណិត។ ទោះបីជាមិនមានការគាំទ្រពីផលិតផលគ្រឿងសម្អាងក៏ដោយ ស្បែករបស់និស្សិតស្រី Son នៅតែមានភាពស្រស់ស្អាត និងពោរពេញដោយភាពរស់រវើក។ ក្រៅពីសម្រស់ស្អាត អ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលនៅពេលដែលទម្រង់មុខរបស់តារាស្រីរូបនេះនៅដដែលប៉ុន្មានឆ្នាំមកនេះ។ គេអាចមើលឃើញថា ពេលឈរក្បែរមិត្តភ័ក្ដិក្នុងវ័យដូចគ្នា ទិដ្ឋភាពរបស់តារាស្រីកើតឆ្នាំ ១៩៨២ គឺទាក់ភ្នែកខ្លាំងណាស់។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិអំពីសម្រស់ភរិយារបស់ Hyun Bin មុនពេលចូលប្រឡូកក្នុងវិស័យសិល្បៈថា Son Ye Jin ពិតជាមើលទៅដូចគ្នាអស់រយៈពេលជាច្រើនឆ្នាំ” “ខ្ញុំពិតជាឆ្ងល់ថាតើមានអារម្មណ៍យ៉ាងណាពេលរស់នៅជាមួយនារីម្នាក់ដែលមានមុខស្អាតបែបនេះ?
៣ Song Hye Kyo

មិនចម្លែកទេដែលបញ្ជីសាលា Queencard មានឈ្មោះ Song Hye Kyo។ តារាស្រីរូបនេះ បានធ្វើឲ្យមជ្ឈដ្ឋានអនឡាញខ្សឹបខ្សៀវជាច្រើនដង និងសរសើរពីសម្រស់មិនប្រែប្រួលរវាងបន្ទាត់ពេលវេលា។ សូម្បីតែអ្នកលេងអ៊ីនធឺណិតភាគច្រើនគិតថានាងបានប្រើមន្តអាគមដើម្បីរក្សាសម្រស់ផងដែរ។ នៅក្នុងរូបថតកាលពីអតីតកាល តារាស្រីរូបនេះបានទាក់ទាញអ្នកទស្សនាជាមួយនឹងសម្រស់ធម្មជាតិ និងមុខដ៏គួរឲ្យស្រលាញ់។ ជាពិសេស នៅពេលដែលគេប្រៀបធៀបនាងកាលនៅក្មេងនិងបច្ចុប្បន្ន អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែឥលូវនាងប្រែក្មេងជាងពេលនាងនៅរៀនទៅវិញ។
៤ Jun Ji Hyun

នាងបានល្បីឈ្មោះក្នុងនាមជាតារាបង្ហាញម៉ូដក្នុងអំឡុងពេលសិក្សានៅវិទ្យាល័យជាមួយនឹងសក់វែងត្រង់ស្អាត។ គេដឹងថាម៉ូដសក់បែបរឿងព្រេង របស់តារាស្រីរូបនេះក៏ក្លាយជានិន្នាការក្នុងសហគមន៍សិស្សនាពេលនោះដែរ។ មិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ដោយសារស្ទីលផ្ទាល់ខ្លួនដ៏គួរឲ្យចាប់អារម្មណ៍នោះទេ តួស្រីក្នុងរឿង “Legend of the Blue Sea” ក៏ត្រូវបានគេចងចាំពីរូបរាងសាមញ្ញ ស្រស់ស្អាត និងផ្អែមល្ហែមរបស់នាង។
៥ Bae Suzy

Bae Suzy ក៏ស្ថិតក្នុងបញ្ជីទេពធីតាសាលាដូចគ្នា មិនត្រឹមតែបានបន្សល់ទុកនូវចំណាប់អារម្មណ៏យ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនតាមកញ្ចក់ទូរទស្សន៍តាមរយៈតួនាទីជាសិស្សសាលាដ៏មានទេពកោសល្យក្នុងរឿង “Dream High” ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែជីវិតសិស្សរបស់តារាស្រីរូបនេះក៏មានភាពស្រដៀងគ្នាខ្លាំងផងដែរ។ ដូច្នោះហើយ រូបថតកុមារភាពរបស់តារាស្រីកើតក្នុងឆ្នាំ១៩៩៤ ធ្វើឲ្យអ៊ិនធឺណិតសឹងមោនជឿដោយសារតែភាពស្លូតបូត និងភាពទន់ភ្លន់ដែលមាននៅលើមុខ។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងលួចបេះដូងអ្នកគាំទ្រជាច្រើន នៅពេលដែលនាងញញឹមយ៉ាងកក់ក្ដៅ។
៦ Jang Won young សមាជិក្រុម IVE

តារាស្រីកូរ៉េជំនាន់ទី៤និងជា សមាជិក IVE ត្រូវបានគេស្គាល់ថាជាសាធារណៈសម្រាប់ការសម្តែងរបស់នាង ស្ទីលម៉ូដទាន់សម័យ និង ទាក់ទាញភ្នែកនៅលើឆាក។ មិនត្រឹមតែប៉ុណ្ណោះ ការមើលឃើញរបស់នាងជាច្រើនដងបានក្លាយជាប្រធានបទក្ដៅ នៅពេលនាងកំពុងសិក្សានៅវិទ្យាល័យសិល្បៈសម្តែងទីក្រុងសេអ៊ូល។ ជាឧទាហរណ៍ នៅក្នុងកម្រងរូបថតឆ្នាំបញ្ចប់ការសិក្សា Won young បានធ្វើឲ្យសហគមន៍អនឡាញមានការភ្ញាក់ផ្អើល ដោយបង្ហាញសម្រស់ពិត ១០០% របស់នាង។ ដូចឃើញស្រាប់តារាស្រីរូបនេះបានបង្ហាញមុខគួរឲ្យស្រឡាញ់ តុបតែងដោយឯកសណ្ឋានពណ៌លឿងដ៏ទាក់ទាញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jennie ទាក់ទាញអ្នកទស្សនា ៣.៦ លាននាក់ ទោះ “The Idol” រងការរិះគន់ថាអាសអាភាស
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


