ជីវិតកម្សាន្ដ
Jennie ទាក់ទាញអ្នកទស្សនា ៣.៦ លាននាក់ ទោះ “The Idol” រងការរិះគន់ថាអាសអាភាស
ត្បិតថាមានការរិះគន់លើភាពយន្ត “The Idol” ប៉ុន្តែវាក៏បានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងអ្នកទស្សនាជាង ៣.៦ លាននាក់ក្នុងសប្ដាហ៍ដំបូង ខណៈ Jennie សមាជិកក្រុម BLACKPINK អាចជាហេតុផលធំ។

យ៉ាងណាមិញ នេះក៏បង្ហាញថាវាលើសពីកំណត់ត្រាមុនដែលកំណត់ដោយអ្នកដឹកនាំរឿង Sam Levinson’s Europhia ក្នុងឆ្នាំ ២០១៩ ដែលមានអ្នកមើល ៣.៣ លាននាក់ និងស៊េរីឆ្នាំ ២០១១ របស់ HBO រឿង The white Lotus ពីឆ្នាំ ២០២១ ដែលមានអ្នកមើល ៣ លាននាក់ក្នុងរយៈពេលដូចគ្នា។
បើទោះជាឈានដល់កំណត់ត្រាអ្នកមើលខ្ពស់នេះក៏ដោយ ប៉ុន្តែការរិះគន់តាមអនឡាញនៃរឿងភាគនេះ ទាំងឈុតឆាកមិនច្បាស់លាស់ដែលហួសពីការគួរ ហើយឈុតឆាកដែលមនុស្សមួយចំនួនបានឃើញថាមិនសមនឹងការរង់ចាំ នោះនៅតែក្តៅដដែល។ ក្នុងនោះមានអ្នកវិភាគខ្លះថា “The Idol” ស៊េរីនេះមានអ្នកទស្សនាច្រើនរហូតក្លាយជាកំណត់ត្រាថ្មី នេះអាចមកពីអ្វីដែលមនុស្សទូទាំងពិភពលោកធ្លាប់ស្គាល់គឺ Jennie សមាជិកក្រុម BLACKPINK។
ទោះយ៉ាងណាក៏ដោយ Jennie គ្រាន់តែជាអ្នកចំណូលថ្មីក្នុងវិស័យសម្ដែងក៏ដោយ ហើយមិនមានឈុតច្រើនក្នុងវគ្គដំបូងរបស់នាងក៏ពិតមែន។ ប៉ុន្តែឃ្លិបរាំរបស់នាងបានល្បីត្រឹមមួយយប់។ នៅថ្ងៃដំបូងដែលឈុតឆាករាំរបស់នាងត្រូវបានបញ្ចេញនៅលើយូធូប ទទួលបានការចូលមើលជាង២លានដង ខណៈដែលរឿងភាគផ្ទាល់មានអ្នកចូលមើលដល់ទៅ ៩១៣,០០០ ដង ហើយនិន្នាការដែលនិយាយពីជំនាញសម្ដែងរបស់នាងនៅតែកាន់តែក្តៅគគុក រហូតដល់វាអាចក្លាយជាប្រភពនៃអ្នកទស្សនា ៣.៦ លាននាក់នៃស៊េរីនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Sandara Park អតីតសមាជិកក្រុម 2NE1 ត្រៀមចេញចម្រៀងទោលក្នុងពេលឆាប់ៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


