ជីវិតកម្សាន្ដ
បាត់មុខ ៥ ឆ្នាំ វិលមកវិញ ហ្វាន់ ពីងពីង នៅតែឈរជើងជាតារាលំដាប់ខ្ពស់ដដែល
បន្ទាប់ពីបាត់មុខអស់រយៈពេល ៥ ឆ្នាំ ថ្មីៗនេះ ហ្វាន់ ពីងពីង បានលេចមុខសារជាថ្មី និងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនទូទាំងពិភពលោក ស្របពេលដែលសម្រស់តារាចិនបន្តលេចឡើងនៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុងកានលើកទី ៧៦, មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំងឆ្នាំ ២០២៣, ពានរង្វាន់អូស្ការឆ្នាំ២០២៣ និងព្រឹត្តិការណ៍ម៉ូដសំលៀកបំពាក់ដ៏ធំបំផុតរបស់ពិភពលោកនៃសប្តាហ៍ម៉ូដប៉ារីសជាដើម។

ក្នុងនាមជាតារាដែលមានភាពល្បីល្បាញជាមួយនឹងម៉ូដសំលៀកបំពាក់លំដាប់ខ្ពស់ ហ្វាន់ ពីងពីង តែងតែធ្វើឲ្យមហាជនកោតសរសើររាល់ពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធីធំៗ។ ក្នុងនោះតួឯកស្រីក្នុងរឿង “មហិច្ឆតាអ៊ូម៉ីនាង” តែងតែធ្វើឲ្យរូបភាពរបស់នាងមានភាពលេចធ្លោដោយជ្រើសរើសសំលៀកបំពាក់និងគ្រឿងអលង្ការពីម៉ាកល្បីៗ និងអ្នករចនាជាច្រើនជុំវិញពិភពលោក។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ហ្វាន់ ពីងពីង បានក្លាយជាតារាលើគម្របទស្សនាវដ្តី Vogue ដែលចេញផ្សាយក្នុងខែកក្កដា ឆ្នាំ២០២៣ ជាភាសាអង់គ្លេស។ ក្នុងការបង្ហាញខ្លួននេះ សម្រស់របស់នាង បង្ហាញពីភាពលេចធ្លោបែបអភិជន និងមានឥទ្ធិពលក្នុងការបង្ហាញខ្លួន ដែលទាក់ទាញអ្នកទស្សនារាប់សិបលាន។
នៅលើក្របទស្សនាវដ្តីបន្ទាប់ពីអវត្តមានជាច្រើនឆ្នាំ ហ្វាន់ ពីងពីង បានជ្រើសរើសគ្រឿងអលង្ការចំនួនពីរដែលរួមមាន The Phoenix Returns និង Brilliant Sun ពីអ្នករចនាជនជាតិវៀតណាម Le Nguyen Nhat Linh ។ ការរចនាទាំងនេះបានរួមចំណែកលើកតម្កើងសម្រស់នារីត្បូងចិនផងដែរ។
ទោះយ៉ាងណាក៏ដោយ ជាង២០ឆ្នាំនៃសកម្មភាពសិល្បៈ ហ្វាន់ ពីងពីង បានលេចមុខក្នុងស្នាដៃល្បីៗជាច្រើនទាំងក្នុងវិស័យភាពយន្ត និងទូរទស្សន៍ចិន។ ក្នុងឆ្នាំ ២០១៨ អាជីពរបស់នាងបានរងនូវរឿអាស្រូវគេចពន្ធរហូតត្រូវគេហាមឃាត់មិនឲ្យបង្ហាញមុខក្នុងវិស័យសិល្បៈអស់រយៈពេលដល់ទៅ៥ឆ្នាំឯណោះ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថ្ងៃបិទមហោស្រពភាពយន្ត Cannes ហ្វាន់ ពីងពីង នៅតែជាតារាចិនមានឥទ្ធិពលលើឆាកអន្តរជាតិ
ចុចអាន៖ឈុតទី១៣របស់ ហ្វាន់ ពីងពីង លើកម្រាលព្រំក្រហម Cannes ទស្សនិកជននៅតែសរសើរថាលេចធ្លោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


