ជីវិតកម្សាន្ដ
តារាកូរ៉េល្បីៗជាច្រើន ចូលរួមទស្សនាការប្រគំតន្ត្រី របស់ Bruno Mars
ការប្រគំតន្ត្រីរបស់តារាប៉ុបពិភពលោក Bruno Mars នៅក្នុងប្រទេសកូរ៉េខាងត្បូង មិនត្រឹមតែទាក់ទាញទស្សនិកជនកូរ៉ប៉ុណ្ណោះទេ ប៉ុន្តែក៏មានតារាកំពូលៗជាច្រើនឲ្យចូលរួមទស្សនាជាមួយផងដែរ ។

នៅថ្ងៃទី ១៧ និង ១៨ ខែមិថុនា តារាប៉ុបពិភពលោក Bruno Mars បានជួបជាមួយអ្នកគាំទ្រកូរ៉េនៅឯ”Hyundai Card Super Concert 27″ ដែលប្រារព្ធឡើងនៅកីឡដ្ឋាន Jamsil Main ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីអាក់ខាន រយៈពេល ៩ ឆ្នាំ។ ចំនួនអ្នកទស្សនាសរុបក្នុងរយៈពេលពីរថ្ងៃនេះបានកើន ឡើងដល់១០១.០០០នាក់។

ជាមួយគ្នានេះដែរ តារាកូរ៉េជាច្រើនរូបក៏បានរីករាយជាមួយការប្រគុំតន្ត្រី Bruno Mars ផង ដែរ។ ជាពិសេសតារាសម្ដែង Song Hye Kyo, Um Jung Hwa, Chun Woo Hee, Han Ga In, Yoo Jung Hoon, Lee Je Hoon, Park Seo Joon, Ryu Jun Yeol, Lee Dong Hwi, Park Hyung Sik និង Lee Soo Hyuk ។ ដូចជាតារាចម្រៀង Lim Young Woong, G-Dragon, Park Jin Young, Park Hyo Shin ជាដើម។


លើសពីនេះ តារា Kpop ដូចជា RM និង V (BTS), Lisa, Jennie និង Rosé (BLACKPINK) ជាដើម។ Seulgi, Yeri និង Wendy (Red Velvet), Kai និង D.O. (EXO), Taeyong, Taeil, Chenle, Renjun, Mark, Haechan, និង Jungwoo (NCT), LE SSERAFIM, Woozi, Hoshi, The8, Mingyu, Vernon, Dino (SEVENTEEN), TXT, Bambam (GOT7), Sooyoung (Girls ‘ Generation) ក្នុងចំណោមអ្នកផ្សេងទៀតក៏បានរីករាយជាមួយការប្រគំតន្ត្រី ឬចែករំលែកការរំភើបរបស់ពួកគេដោយផ្ទាល់តាម រយៈគណនី SNS របស់ពួកគេ។

យ៉ាងណាមិញ តារាចម្រៀង Bruno Mars ជាសិល្បករដែលមានទាំងប្រជាប្រិយភាពម្នាក់ក្នុងពិភពតន្ត្រី ដែលមានគេស្គាល់លោកតាមរយៈបទចម្រៀងល្បីជាច្រើនដូចជាបទ “Just the Way You Are” “Grenade” “Marry You” “Uptown Funk” និង “That’s What I Like” ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖សមាជិកទាំងបីនាក់របស់ក្រុម EXO ផ្សះផ្សាជាមួយផលិតកម្ម SM នឹងបន្តកុងត្រាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


