Connect with us

ជីវិតកម្សាន្ដ

អ្នកនិពន្ធវ័យក្មេង ណុប អ៊ីនុ ប្រតិកម្ម ក្រោយមានបុគ្គលមួយចំនួនចាំសើចយំជីវិតខ្លួន

បានផុស

នៅ

អ្នកនិពន្ធ​ល្បីឈ្មោះ ណុប អ៊ីនុ ដែល​គេ​ស្គាល់​ថា​ជា​ប្អូនប្រុស​បង្កើត​របស់​តារា​ចម្រៀង ណុប បាយ៉ារិទ្ធ ថ្មីៗ​នេះ បាន​បញ្ចេញ​ប្រតិកម្ម​ហាក់​មិន​សប្បាយ​ចិត្ត​ចំពោះ​បុគ្គល​មួយ​ចំនួន​មិន​ឲ្យ​តម្លៃ ចាំតែ​អង្គុយ​សើច​យំ​ជីវិត​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​លោក ណុប អ៊ីនុ គឺជា​អ្នកនិពន្ធ​បទចម្រៀង​វ័យក្មេង​ស្រស់​សង្ហា​ល្បី​ឈ្មោះ​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស។ ហើយ​លោក ណុប អ៊ីនុ ក៏​ជា​ប្អូនប្រុស​បង្កើត​របស់​លោក ណុប បាយ៉ារិទ្ធិ និង​លោក នីកូ ផង​ដែរ។ កន្លងមក​លោក​ក៏​ធ្លាប់​បញ្ចេញ​ស្នាដៃ​បទ​ចម្រៀង​ល្បីៗ ពីរោះ និង​មនោសញ្ចេតនា​ជាច្រើន​បទ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន និង​មិត្តៗ​យុវវ័យ។

ងាក​មក​ចាប់​អារម្មណ៍​ថ្មីៗ​នេះ​ស្រាប់តែ​អ្នកនិពន្ធ ណុប អ៊ីនុ បាន​ចេញ​សារ​យ៉ាង​ភ្ញាក់ផ្អើល ដោយ​សម្ដែង​ការ​មិន​ពេញចិត្ត​ដូច្នេះ​ថា «អ្នក​ចាំ​សើច​យំ​ជីវិត​ខ្ញុំ​សើច​ឲ្យ​ឮ​ផង ឃើញ​ខ្ញុំ​បង្ហោះ​លក់​ឡាន​សប្បាយ​អរ​ម្ល៉េះ? ថែ​មុខរបរ​ការងារ​ខ្លួនឯង​ឲ្យ​តែ​ជាប់​ទៅ កុំ​ទំនេរ​ដាក់​មាត់​ដាក់​គូទ​ពេក​អមនុស្ស»។

កត់​សម្គាល់​ការ​បង្ហោះ​របស់​អ្នកនិពន្ធ​វ័យក្មេង​ស្រស់​សង្ហា ណុប អ៊ីនុ ត្រូវ​បាន​គេ​សង្កេត​ថា ទំនង​ដោយសារ​អ្នកនិពន្ធ​រូប​នេះ​កំពុង​មាន​បញ្ហា​ផ្នែក​សេដ្ឋកិច្ច ទើប​ថ្មីៗ​នេះ​លោក​បាន​ប្រកាស​លក់​ឡាន​ផ្ទាល់ខ្លួន​ដែល​នាំ​ឲ្យ​បុគ្គល​មួយ​ចំនួន​និយាយ​ចំអក​ផ្លែផ្កា​ដល់​រូបលោក។ ណុប អ៊ីនុ ក្រៅពី​អ្នកនិពន្ធ បច្ចុប្បន្ន​លោក​ក៏​ជា​អ្នក​រកស៊ី​បើក​ហាង​លក់​សម្លៀកបំពាក់​យ៉ាង​មមាញឹក​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម