Connect with us

ជីវិតកម្សាន្ដ

បាត់មុខមួយរយៈធំ! សូ លីដូ លេចមុខច្រៀងបទ«មនុស្សពិបាកចិត្តជាងគេក្នុងលោកនេះ» នៅតែពីរោះ

បានផុស

នៅ

លោក សូ លីដូ ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​គួរសម​នា​អំឡុង​ឆ្នាំ ២០០៧ ជាពិសេស​គេ​នៅចាំ​បាន​ថា បទ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ជាង​គេ ខណៈ​ពេល​លោក​បោះ​ជំហាន​ចូល​សិល្បៈ​ដំបូង គឺ​បទ​«មនុស្ស​ពិបាក​ចិត្ត​ជាង​គេ​ក្នុង​លោក​នេះ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា​ក្ដី​បន្ទាប់ពី​សាង​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយសន្ទុះ​ធំ ស្រាប់តែ​អំឡុង​ពេល​ក្រោយមក លោក សូ លីដូ ក៏បាន​បាត់​មុខ​ពី​វិថី​សិល្បៈ​អស់​រយៈកាល​ជាច្រើន​ឆ្នាំ ខណៈ​កាលនោះ​លេចឮ​ព័ត៌មាន​ថា លោក​សម្រាក​សិល្បៈ ដើម្បី​យក​ពេល​បើកមុខ​ជំនួញ​ផ្ទាល់ខ្លួន។ ចំណែក​ខ្លះ​ទៀត​សង្ស័យ​ថា លោក សូ លីដូ អាច​ចេញ​ទៅ​រស់នៅ​ក្រៅ​ប្រទេស។

ចំណែក​នា​ពេល​ថ្មីៗ​នេះ ក៏​ស្រាប់តែ​មាន​ដំណឹង និង​ព័ត៌មាន​ចុងក្រោយ​ថា លោក សូ លីដូ មាន​ចេតនា​វិល​ចូល​ក្នុង​វិថី​សិល្បៈ​ជាថ្មី​ឡើងវិញ បន្ទាប់ពី​អវត្តមាន​មួយ​រយៈ​ធំ ធ្វើ​ឲ្យ​អ្នកគាំទ្រ​នឹករលឹក​គ្រប់គ្នា។ ទន្ទឹមគ្នា នៃ​ការ​បង្ហាញ​តម្រុយ​ចូល​វិស័យ​ចម្រៀង​នេះ​ដែរ លោក សូ លីដូ មុន​នេះ បាន​បង្ហាញ​ខ្លួន​តាមរយៈ​ការ​ច្រៀង​បទ«មនុស្ស​ពិបាក​ចិត្ត​ជាងគេ​ក្នុង​លោក​នេះ​» ខណៈ​ទឹកដម​សំឡេង​នៅតែ​ពីរោះ​ជាប់ចិត្ត​មហាជន។

ជាក់ស្ដែង​មាន​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Tik Tok មួយ កាលពី​ថ្មីៗ ដោយ​បង្ហាញ​ពី​សកម្មភាព​ច្រៀង​របស់​លោក សូ លីដូ អម​ជាមួយ​ខ្លឹមសារ​ខ្លី​ថា «តារា​ចម្រៀង​ដែល​បាត់​មុខ​មួយ​រយៈ​ធំ សូ លីដូ នៅ​ក្មេង​ជាង​មុន សង្ហា​ជាង​មុន​ទៀត នៅតែ​ពីរោះ។ សូម​បញ្ជាក់​ដែរ​ថា លោក សូ លីដូ មាន​ស្រុក​កំណើត​នៅ​ភូមិ​តាកឹម ឃុំ​តា​ភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ»។

លោក សូ លីដូ បាន​ប្រឡូក​ក្នុង​អាជីព​ជា​អ្នកចម្រៀង​នៅ​តាម​ភោជនីយដ្ឋាន និង​បៀរហ្គាឌិន​បាន ៥ ឆ្នាំ។ បណ្ដា​ស្ថានីយ​ទូរទស្សន៍​នានា​ចាប់អារម្មណ៍​អញ្ជើញ​លោក សូ លីដូ ឡើង​ច្រៀង​ជារឿយៗ មិន​តែ​ប៉ុណ្ណោះ ផលិតកម្ម​សាន់​ដេ ទាក់ទង​លោក​ឲ្យ​ចូល​ច្រៀង​ដោយ​ចុះ​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ កាលពី​ឆ្នាំ ២០០៦។ នៅ​ផលិតកម្ម​សាន់​ដេ លោក​ច្រៀង​បាន​ប្រមាណ ៥០ បទ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម