ជីវិតកម្សាន្ដ
ព្រឹទ្ធាចារ្យ ព្រឿង ឈៀង និងភរិយា ជួបគ្រោះថ្នាក់ចរាចរណ៍ ម្ដុំរោងចក្រស្រាបៀមួយកន្លែង របួសធ្ងន់
មហាជន និងអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បានសម្ដែងក្ដីព្រួយបារម្ភគ្រប់គ្នា បន្ទាប់ពីទទួលដំណឹងថា ព្រឹទ្ធាចារ្យសិល្បៈខ្មែរវីរៈសិល្បករលោកគ្រូ ព្រឿង ឈៀង និង ភរិយា ជួបគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំរោងចក្រស្រាបៀមួយកន្លែង បណ្ដាលឲ្យរងរបួស។

បើតាមប្រភពបានឲ្យដឹងថា លោកគ្រូ ព្រឿង ឈៀង និងភរិយា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ។ ហេតុការណ៍នេះកើតឡើងនៅម្ដុំរោងចក្រស្រាបៀរមួយកន្លែង បានបណ្ដាលឲ្យព្រឹទ្ធាចារ្យ ព្រឿង ឈៀង ត្រូវដើមទ្រូងជាមួយនឹងដៃចង្កូត។ ចំណែកភរិយា បាក់កដៃ និងប៉ះពាល់ផ្នែកសួត កំពុងសម្រាកនៅមន្ទីរពេទ្យឯកជន។

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chhayaroth seng បានរៀបរាប់ថា «ប៉ាម៉ាក់ជួបគ្រោះថ្នាក់ កាលពីយប់មិញ នៅរោងចក្រស្រាបៀមួយកន្លែង ប៉ា ត្រូវដើមទ្រូងជាមួយនឹងដៃចង្កូត ម៉ាក់បាក់កដៃ និងសួតជាំបន្តិច សម្រាកនៅមន្ទីរពេទ្យមានជ័យ ១ ផ្លូវ ៣៧១»។

តាមរយៈដំណឹង នៃគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន រួមទាំងសិល្បករ-សិល្បការិនីមួយចំនួន បង្ហាញការព្រួយបារម្ភ និងជូនពរឲ្យ ព្រឹទ្ធាចារ្យ ព្រឿង ឈៀង និងភរិយា ឆាប់ជាសះស្បើយ។

កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៣ នេះ មិនទាន់អាចទាក់ទង ដើម្បីសូមការសួរនាំបាននៅឡើយទេ ជុំវិញហេតុការណ៍នេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


