ជីវិតកម្សាន្ដ
សុខ ស្រីម៉ុច ជួបរឿងស៊យផ្ទួនៗ ទុកចិត្តមនុស្សខុស ជិតអស់ទ្រព្យពីខ្លួន
តារាស្រី កញ្ញា សុខ ស្រីម៉ុច បច្ចុប្បន្នមានការប្រែប្រួលខ្លាំង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ និងភាពហ៊ឺហា ការប្រើប្រាស់របស់មានតម្លៃមិនចាញ់តារាស្រីឯទៀតនោះទេ។ ប៉ុន្តែរឿងដែលគួរកត់សម្គាល់ កញ្ញា សុខ ស្រីម៉ុច ថ្មីៗនេះ ស្រាប់តែជួបបញ្ហាមិនសប្បាយចិត្តដោយសារទុកចិត្តមនុស្សខុស ពោលជួបរឿងស៊យផ្ទួនៗគ្នា ត្រូវអ្នកស្គាល់គ្នាជិតដិតលួចយករបស់របរមានតម្លៃមួយចំនួន។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីតារាសម្ដែងរូបស្រស់កញ្ញា សុខ ស្រីម៉ុច មកកាន់«កម្ពុជាថ្មី»កាលពីថ្មីៗមុននេះ។

តារាសម្ដែង សុខ ស្រីម៉ុច បានប្រាប់«កម្ពុជាថ្មី» តាមរយៈជំនួបសារអេឡិចត្រូនិកថា មួយរយៈចុងក្រោយនេះ អាជីពសិល្បៈរបស់នាងរវល់គួរសម។ ប៉ុន្តែទន្ទឹមគ្នានេះដែរ នាងក៏ទើបតែជួបរឿងមិនសប្បាយចិត្តដោយសារបញ្ហាបាត់បង់របស់មានតម្លៃមួយចំនួនម្តងជាពីរដង ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។ នាងថា បញ្ហាកើតឡើងព្រោះតែការទុកចិត្ត អាណិត និងជួយយកអាសាគេ តែចុងក្រោយត្រូវបាត់បង់របស់ផ្ទាល់ខ្លួន។

ទោះបីយ៉ាងណាក្តី ស្រីម៉ុច មិនបានបញ្ជាក់ទេថា អ្នកដែលយករបស់នាងដូចជា ខ្សែ.ក និងរបស់មានតម្លៃផ្សេងៗទៀតនោះ គឺជានរណាឡើយ គ្រាន់តែបង្ហើបថាជាមនុស្សដែលស្គាល់គ្នា និងស្និទ្ធស្នាលជាមួយខ្លួនប៉ុណ្ណោះ។
បច្ចុប្បន្ន កញ្ញា សុខ ស្រីម៉ុច បាននិងកំពុងពង្រឹងមុខរបរផ្ទាល់ខ្លួន តាមរយៈការលក់ផលិតផលនៅលើទីផ្សារអនឡាញដើម្បីបន្ថែមប្រាក់ចំណូលប្រចាំថ្ងៃ។

គួរបញ្ជាក់ថា ការរក្សាបានទីផ្សារសិល្បៈនាពេលនេះ ក៏ត្រូវបានទស្សនិកជនមួយចំនួនយល់ថា ស្រីម៉ុច នៅតែអាចក្ដាប់បានឱកាសចេញកើបលុយដើម្បីបំពេញតម្រូវការជីវភាព និងភាពហ៊ឺហាប្រចាំថ្ងៃ។ ក្នុងនោះ ស្រីម៉ុច ក៏ជាតារាសម្ដែងខ្មែរមួយរូបដែលមានសមត្ថភាពសម្ដែងផង និងចម្រៀងបានល្អ បូករួមនឹងទេពកោសល្យសិល្បៈខ្ពស់បន្ថែមទៀត៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


