ជីវិតកម្សាន្ដ
កាត់ទោសបុរសម្នាក់ឱ្យជាប់គុក ១៤ខែ ពីបទបន្លំខ្លួនជាសមាជិក BTS
បុរសជនជាតិកូរ៉េវ័យ ២០ឆ្នាំម្នាក់ ត្រូវបានតុលាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៤ខែ ពីបទបន្លំខ្លួនជាសមាជិក BTS និងផ្សព្វផ្សាយតន្ត្រីដែលមិនទាន់ចេញផ្សាយ។

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ សារព័ត៌មាន Koreaboo បានរាយការណ៍ថា បុរសម្នាក់ដែលមានអាយុ ២០ឆ្នាំ ត្រូវបានតុលាការទីក្រុង Daegu កាត់ទោសឱ្យជាប់គុក ១៤ខែ និងព្យួរទោសរយៈពេល ៣ឆ្នាំ។

របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ បុរសរូបនេះបានទាក់ទងផលិតកររបស់ក្រុម BTS ដោយធ្វើពុតជាសមាជិកនៃក្រុមនេះ។ កាលណោះផលិតករមិនបានដឹងឡើយថាខ្លួនបានចាញ់បោកគេ ទើបផលិតករព្រមលាតត្រដាងព័ត៌មានអំពីបទចម្រៀងដែលមិនទាន់ចេញផ្សាយ និងគម្រោងទាក់ទងនឹងក្រុមមួយចំនួន។

បន្ទាប់មក បុរសនោះបានចែករំលែកបទភ្លេងដែលផលិតករ BTS ផ្ញើឱ្យ នៅក្នុងគណនី Instagram របស់គាត់ និងចែករំលែកវាជាមួយអ្នកស្គាល់គ្នាតាមរយៈ Kakao Talk ។ មូលហេតុដែលបុរសរូបនោះធ្វើដូច្នេះ ត្រូវបានមេធាវីរបស់គាត់អះអាងថា មកពីគាត់ចង់ក្លាយជាផលិតករអស្ចារ្យ និងល្បីល្បាញ ព្រោះមិត្តរូមថ្នាក់របស់គាត់បានក្លាយជាតារាល្បីមួយរូបនៅក្នុងប្រទេស៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកគាំទ្រខឹងជំនួស ក្រោយទស្សនាវដ្ដី Variety ចុះផ្សាយអត្ថបទដៀមដាម Jungkook
ចុចអាន៖ ប្រឡូកពិភពតន្ត្រីជាង ៧ឆ្នាំ ក្រុម BLACKPINK ចេញចម្រៀងបាន ៧០បទ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


