ជីវិតកម្សាន្ដ
តារាកំប្លែង ណាំវ៉ា ចេញមុខឆ្លើយតបក្រោយផ្ទុះរឿងអាស្រូវយកប្តីគេ
នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេសង្កេតឃើញថា កាលពីប៉ុន្មានថ្ងៃមុននេះ ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសម្រាប់មហាជន ក៏ដូចជាអ្នកគាំទ្រ របន្ទាប់ពីមានស្ត្រីម្នាក់ដែលអះអាងថាជាប្រពន្ធដើមបានទម្លាយពាក់ព័ន្ធរឿងអាស្រូវតារាកំប្លែង ណាំវ៉ា លួចទាក់ទងជាមួយប្តីរបស់ខ្លួនទាំងក្តីឈឺចាប់ ហើយស្ត្រីរូបនោះថែមទាំងស្រែរកយុត្តិធម៌ក្នុងនាមជាប្រពន្ធស្របច្បាប់។

ដំណឹងអាស្រូវរបស់តារាកំប្លែង សន ស្រីលីន ហៅ ណាំវ៉ា ភ្លាមៗនោះត្រូវបានសាយភាយ ចែករំលែកនៅលើបណ្ដាញសង្គម និងមានការចុះផ្សាយនៅលើសារព័ត៌មានមួយចំនួនផងដែរ ប៉ុន្តែពេលនោះ ណាំវ៉ា ពុំទាន់មានការបកស្រាយ ឬប្រតិកម្មណាមួយទេជុំវិញរឿងដ៏រសើបខាងលើនេះទេ។
យ៉ាងណាមិញ ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់នោះ ណាំវ៉ា ថ្មីៗនេះបានចេញមុខបកស្រាយទាក់ទងនឹងរឿងរ៉ាវដែលកើតឡើង។ តារាកំប្លែង ណាំវ៉ា បានរៀបរាប់ដោយសំណេរថា ដោយសារតែជិតសម្រាលកូន ទើបនាងមិនចង់ឱ្យប៉ះពាល់សម្រាប់សុខភាពនោះទេ បានជានាងមិនទាន់ឆ្លើយតប ឱ្យទទួលបានព័ត៌មានពីខាងនាង ហើយឆ្លើយតបទៅកាន់ម្ចាស់គណនីហ្វេសប៊ុក Pech vann Ny ផងដែរ។

តារាកំប្លែង រូបនេះ លើកឡើងថា «មានមនុស្សជាច្រើនដែលចង់ដឹងរឿងរបស់ពួកខ្ញុំ ហើយពួកខ្ញុំមិនទម្លាប់យករឿងដែលអវិជ្ជមានបង្ហាញនៅលើបណ្ដាញសង្គមទេ។ ពួកខ្ញុំខំស្ងាត់កន្លងមក ដោយសារតែគិតថារឿងរបស់ពួកខ្ញុំ អ្នកណាខុស អ្នកណាត្រូវក៏ជារឿងរបស់ពួកខ្ញុំ ជីវិតរបស់ពួកខ្ញុំការពិតបែបណា វានៅតែខុស ហើយក៏ជារឿងពិតដោះស្រាយសម្រាប់ពួកខ្ញុំចុះ»។
ស្រីស្អាត ណាំវ៉ា បាននិយាយបន្តថា រយៈពេលជាយូរមកហើយ រហូតខ្ញុំពពោះ និងជិតគ្រប់ខែ ចម្លែកអី្វ បងស្រីនៅសុខៗយករឿងមួយនេះមកវែកញែករកហេតុផលនៅពេលនេះទៅវិញ ហើយនិយាយថានាងទៅឌឺដង ទៅជួលអ្នកណាសម្លាប់អី នាងមិនបានដឹង។ នាងថា «ខ្ញុំធ្វើអីបាន ទាំងដែលខ្ញុំពពោះនៅតែផ្ទះ មិនបានដឹងអ្វីសោះ ជីវិតមួយរស់ៗ តែបែរជាបងស្រី មកវាយប្រហារ ខ្ញុំចំមុខតែម្ដង បងស្រីដឹងឮច្បាស់ណាស់ទៅហើយ ថារឿងនេះវាបែបណាខ្លះរវាងខ្ញុំ និងគ្រួសារបងស្រី អីចឹងហើយនៅតែបងស្រីនៅស្ងាត់ៗ នៅមកភ្ជាប់ប្រធានបទយកកូនខ្ញុំចូលមកទៀត»។

តារាកំប្លែង ណាំវ៉ា បញ្ជាក់ថា «ខ្ញុំបញ្ជាក់ប្រាប់បងស្រីដោយបើកចំហដែរចុះថា ទោះកូនខ្ញុំមិនមែនសាច់ឈាមគ្រួសារបង ឬក៏អត់ យ៉ាងណាគ្នាក៏ជាកូនរបស់ខ្ញុំ បងស្រីមិនឱ្យខាងគ្រួសារបងទទួលស្គាល់កន្លងមកនេះ ក៏ខ្ញុំអត់បានទៅសុំស្រែកទាមទារអ្វីដែរ សំខាន់ខ្ញុំមានទំនួលខុសត្រូវសម្រាប់ក្មេង ហើយថា ខ្ញុំដើរតួជាម្ដាយគេបានល្អដល់កម្រិតណា ខ្ញុំដាច់ខាតមិនអាចបោះបង់ក្មេងដែលមិនដឹងអីចោលទេ។ ខ្ញុំចង់បញ្ចប់ ឬនៅ គឺបងប្រុសគាត់សុំតែឱ្យសម្រាលកូនឱ្យហើយៗចុះ រួចបញ្ចប់ដោយស្ងប់ស្ងាត់ ព្រោះរឿងមួយនេះវាខុសខ្លាំងទៅហើយ ខ្ញុំ និងគាត់បានដោះស្រាយគ្នា»។
យ៉ាងណា ណាំវ៉ា នាងសូមឱ្យបញ្ចប់រឿងរ៉ាវនៅពេលនេះចុះ ឈប់យកនាង និងកូនទៅវែកញែកក្នុងរឿងហ្នឹងទៀត ហើយសូមបញ្ចប់ប្រធានបទម៉ែកូន កុំឱ្យនាង និងកូនក្លាយទៅជាជនជាប់ចោទទៅវិញក្នុងរឿងមួយនេះ។


ម្យ៉ាងវិញទៀត ណាវ៉ា ថា«ខ្ញុំ និងកូន ក៏ជាអ្នករងគ្រោះមួយដែលឈឺចាប់កន្លងមកគ្រប់គ្រាន់ ហើយឱ្យបញ្ចប់ទៅ ចង់ជេរខ្ញុំបែបណាក៏តាមចិត្ត តែសុំកុំជេរក្មេងដែលគ្នាមិនដឹងអី គ្មានអ្នកណាម្នាក់ចង់មានរឿងឈឺក្បាល ពួកខ្ញុំក៏មិនទម្លាប់ចង់ល្បីដោយសាររឿងមិនល្អដែរ»។
បន្ថែមពីនេះ ណាំវ៉ា លើកឡើងថា នាងពិតជាសោកស្ដាយនៅកំហុសរបស់ខ្លួនដែលធ្វើជាម្ដាយគេមិនបានល្អ ហើយឱ្យគេលើកយកកូនមកធ្វើជាប្រធានបទបែបជេរពេបជ្រាយ ទាំងដែលក្មេងមិនទាន់ដឹងអី ។
នាងថា «សូមបញ្ជាក់ពាក្យ បងស្រីនិយាយដោយចោតមកខាងខ្ញុំ នាងខ្ញុំមិនទទួលស្គាល់ជាដាច់ខាត ព្រោះខ្ញុំមិនបាននិយាយ និងធ្វើអី្វទាំងអស់»៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


