ជីវិតកម្សាន្ដ
ម៉ា ដូណា កំពុងមានទុក្ខ ដោយសារលោកឪពុកទទួលមរណភាព
នេះជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុត ខណៈតារាសម្ដែងលោក ម៉ា ដូណា និងក្រុមគ្រួសារ កំពុងមានទុក្ខជាទម្ងន់ ដោយសារលោកឪពុកជាទីស្រលាញ់ បានទទួលមរណភាព កាលពីព្រឹកមិញ ទាំងក្ដីអាឡោះអាល័យជាពន់ពេក។

តាមប្រភពព័ត៌មានពីអ្នកសិល្បៈរួមអាជីព បានបញ្ជាក់ឲ្យដឹងថា ឪពុកបង្កើតរបស់តារាកំប្លែង និង សម្ដែង ម៉ា ដូណា បានទទួលមរណភាពហើយដោយសារជំងឺជាច្រើនខែមកនេះ។

លោក ម៉ា ដូណា ក៏បានបញ្ជាក់ដែរថា «យ៉ាងណា ប៉ាក៏បានកក់ក្ដៅ ដែលកូនបានជូនដើរលេងជាច្រើនកន្លែងផងដែរ…សូមទៅឲ្យស្ងប់ណាប៉ា»។

តាមរយៈដំណឹង នៃមរណភាពលោកឪពុកជាទីស្រលាញ់របស់តារាសម្ដែងភេទទី ៣ លោក ម៉ា ដូណា នេះ គេឃើញមានអ្នកគាំទ្រ ព្រមទាំងសិល្បករសិល្បការិនីជាច្រើន បានសម្ដែងការចូលរួមសោកស្ដាយ និងផ្ញើសារចូលរួមរំលែកមរណទុក្ខដ៏សោកសៅជាមួយគ្រួសារសព៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


