ជីវិតកម្សាន្ដ
ទើបតែដឹង Britney Spears បែកក្បាលរហូតដល់ដេរ ពេលឈ្មោះគ្នាជាមួយអតីតស្វាមី
Britney Spears បែកក្បាលរហូតដល់ដេរ ពេលឈ្មោះគ្នាជាមួយលោក Sam Asghari នៅទីក្រុងឡុងដុង ។

លោក Harvey Levin ស្ថាបនិក TMZ បានទម្លាយនៅក្នុងភាពយន្តឯកសារ Britney Spears: Divorce & Despair ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ Fox កាលពីថ្ងៃព្រហស្បតិ៍ថា “នាង និង Sam កំពុងនៅក្នុងបន្ទប់សណ្ឋាគារមួយ ហើយនាងបានដួលទៅបុកតុកាហ្វេ បណ្ដាលឲ្យបែកក្បាលខ្លាំង តម្រូវឲ្យដេរផ្ចិតវិញ” ។
ទន្ទឹមនេះ ផលិតករប្រតិបត្តិ Charles Latibeaudiere ក៏បាននិយាយនៅក្នុងភាពយន្តឯកសារដែលថា Spears ចោទប្រកាន់ច្រើនពេក ធ្វើឲ្យ Asghari ទទួលយកលែងបាន ទើបគាត់បញ្ចប់អាពាហ៍ពិពាហ៍ទៅ ។

តារាចម្រៀងវ័យ ៤១ ឆ្នាំ និងតារាសម្តែងវ័យ ២៩ ឆ្នាំបានឈានដល់ការលែងលះ បន្ទាប់ពីរៀបការទើបតែបាន ១៣ ខែប៉ុណ្ណោះ ។
យ៉ាងណាមិញ សារព័ត៌មាន DailyMail.com កំពុងទាក់ទងអ្នកតំណាងរបស់ Spears និង Asghari ដើម្បីសុំការអត្ថាធិប្បាយបន្ថែមហើយ ។

បើតាមរបាយការណ៍កន្លងមក Spears ធ្លាប់ប្រើអំពើហិង្សាទៅលើ Asghari ជាច្រើនដង ជួនកាលធ្វើឲ្យជាំភ្នែកទៀតផង ។ បញ្ហានេះបានកើតឡើងមកអស់រយៈពេល ៧ ឆ្នាំ បើតាមសារព័ត៌មាន TMZ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ Britney Spears ទទួលការព្យាបាលផ្លូវចិត្ត ក្រោយស្វាមីវ័យក្មេងប្ដឹងលែងលះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


