ជីវិតកម្សាន្ដ
តោះ! រៀនរាំឲ្យហើយ ជាមួយ ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ត្រៀមសម្រាប់ថ្ងៃចូលឆ្នាំ!
យ៉ាងតិចបទចម្រៀងចំនួន ៦បទ ហើយនឹងមានជាបន្តបន្ទាប់ទៀត ដែលផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញអាល់ប៊ុម សម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មី ឲ្យកំពូលតារា ចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ដែលបទចម្រៀងទាំងនោះ សុទ្ធតែជាមេឡូឌីថ្មីទាំងអស់មានគ្រប់ចង្វាក់។
បន្ទាប់ពីបានបញ្ចេញបទចម្រៀងទាំង៦បទ ដែលជាការច្រៀងរួមគ្នារវាង កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មកឃើញថា សន្ទុះនៃការគាំទ្រ គឺ ពិតជាខ្លាំងលើសពីការរំពឹង ទុក។ គ្រប់បទចម្រៀងចេញមិនបានប៉ុន្មានថ្ងៃផង មានអ្នកទស្សនារាប់លានដងក្នុង១បទៗ។ ទន្ទឹមនឹងនោះដែរ មហាជនបានវាយតម្លៃថា តន់ ចន្ទសីម៉ា គឺជាដៃគូចម្រៀងដ៏សក្ដិសមបំផុត ពួកគេច្រៀងស៊ីសង្វាក់ជាខ្លាំង។



ក្នុងចំណោមបទចម្រៀងជាច្រើនផលិតកម្ម Galaxy Navatra បានសម្រុកចេញ សម្រាប់រដូវចូលឆ្នាំខាងមុខនេះ ភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ដែលងាយស្រួល សម្រាប់បងប្អូនរាំលេង ពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយ។



ដើម្បីឲ្យកាន់តែស្ទាត់ជំនាញ តោះ! បង ប្អូនសាករៀនរាំលេងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា នៅបទទាំង៦បទ ដែលពួកគាត់ទើបតែច្រៀងរួមគ្នាទាំងអស់គ្នា៖
ទី១/បទ”កាត់ឆុង”
ទី២/បទ”ប្រហុក”
ទី៣/បទ”រកស៊ីជាមួយយក្ស”
ទី៤/បទ” អរគុណកាមេរ៉ា”
ទី៥/បទ”មាន់កម្សត់”
ទី៦/បទ”GANG GANG “
អត្ថបទ៖ ស៊ុន ហួត
សូមចុចអាន៖ គុយលី ឈានមួយកម្រិតទៀត រហូតនិពន្ធបទឲ្យខេម រាំលេងក្នុងឱកាសឆ្នាំថ្មីខាងមុខ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ