Connect with us

ជីវិតកម្សាន្ដ

កវី សុខ ជំនោ ចាត់ទុកករណី ប៊ុត សីហា ជាមេ​រៀនសម្រាប់គ្រប់គ្នាកុំមើលរំលងឱកាស

បានផុស

នៅ

ពាក់ព័ន្ធរឿងរ៉ាវរបស់តារាចម្រៀង ប៊ុត សីហា ដែលត្រូវបានប៉ូលីសចាប់ខ្លួនជាលើកទី២ ករណីគ្រឿងញៀនកាលពីប៉ុន្មានថ្ងៃមុននេះ លោក សុខ ជំនោ កវីនិពន្ធបានបញ្ចេញទស្សន:ដោយបង្ហាញការសោកស្តាយចំពោះទង្វើរនេះ។

ក្រៅតែការសម្តែងអារម្មណ៍សោកស្តាយលោក សុខ ជំនោ បានចាត់ទុកដែរថា នេះគឺជាមេរៀនសម្រាប់គ្រប់គ្នាមិនត្រូវមើលរំលងឱកាស។ លោក សុខ ជំនោ បានលើកឡើងថា សោកស្តាយចំពោះឱកាសការងារដែលគ្រប់គ្នាផ្តល់ឲ្យគាត់ ទាំងលុយកាក់ និងទឹកចិត្តគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ជំនោ បាននិយាយបន្ថែមទៀតថា ជាមេរៀនសម្រាប់គ្រប់គ្នាកុំមើលរំលងនូវឱកាស និងមើលស្រាលទឹកចិត្តអ្នកជឿជាក់លើខ្លួន។ ដោយឡែកថ្មីៗនេះអ្នកស្រី ទ្រី ដាណា ដែលធ្លាប់បានផ្តល់ឱកាសជួយលុយកាក់ផងនោះក៏បានបង្ហាញការខកចិត្តដែលបានជួយជ្រោមជ្រែងថែមទាំងផ្តល់លុយជិ១០ម៉ឺនដុល្លារតែបុគ្គលរូបនេះមិនអាចកែខ្លួន។

សូមបញ្ជាក់ថា លោក ប៊ុត សីហា រួមនឹងបក្ខពួក​ម្នាក់ទៀតឈ្មោះឈ្មោះ ឆ​ន វល្លិ​ន ភេទប្រុសអាយុ​៣៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដរស់នៅ​ភូមិ​ត្រាំខ្នា ឃុំ​ស្នំ​ក្រពើស្រុក​គងពិសី​ត្រូវបានកម្លាំង​នគរបាល​ស្រុក​គងពិសីខេត្តកំពង់ស្ពឺឃាត់ខ្លួន​កាលពីវេលាម៉ោងប្រមាណ៤រសៀល ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិតនៅ​ចំណុច​ភូមិ​ត្រាំខ្នា​ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធគ្រឿងញៀន ។

គួររលឹកដែរថា កាលពីឡុងដើមឆ្នាំ​២០១៨ តារាចម្រៀងលោក ប៊ុត សីហា ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​គ្រឿងញៀនម្តងរួចមកហើយដែលស្ថិត​នៅ​មុខ​សាលា​បឋម​សិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ទាប់ពីតារាប្រុសរូបនេះទៅ​ទិញ​គ្រៀង​ញៀន​ដើម្បី​ជក់ តែកាលណោះត្រូវ​បាន​ក្រុម​គ្រួសារធានា​យក​ទៅ​ធ្វើការ​អប់រំ និង​បន្សាប​គ្រឿងញៀន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម