ជីវិតកម្សាន្ដ
សាវិន ហ្វីលីព ឲ្យប្រយ័ត្នជំងឺធ្លាក់ទឹកចិត្តជាឃាតកស្ងៀមស្ងាត់បំផុត
តារាសម្ដែងល្បីឈ្មោះនៅក្នុងភាពយន្តខ្នាតធំ រឿង”អ្នកទោសហែកគុក” លោក សាវិន ហ្វីលីព បានចេញមកចែករំលែកបទពិសោធន៍ និងបំផុសឲ្យមហាជនត្រូវប្រយ័ត្នជំងឺបាក់ទឹកចិត្ត ព្រោះជាឃាតកស្ងៀមស្ងាត់បំផុត។

តារាសម្ដែង លោក សាវិន ហ្វីលីព បានបញ្ចេញវីដេអូភ្ជាប់ខ្លឹមសារថា «សូមប្រយ័ត្នជំងឺធ្លាក់ទឹកចិត្តជាឃាតកស្ងៀមស្ងាត់បំផុត បើមិនស្វែងរកការព្យាបាលទេ អាចមានគ្រោះថ្នាក់ដល់ជីវិត»។ លោកបញ្ជាក់ថា លោកធ្លាប់ជួបបញ្ហានេះកាលពីអំឡុង ៧ ឆ្នាំមុន ពេលដែលដឹងថា អ្នកម្ដាយរបស់លោកបានកើតមេរោគថ្លើមប្រភេទ (C)។

លោក សាវិន ហ្វីលីព បន្តថា ជំងឺបាក់ទឹកចិត្តនេះបច្ចុប្បន្នកើតច្រើននៅក្នុងស្រទាប់យុវវ័យ ក៏ដូចជាមនុស្សទូទៅនៅទូទាំងពិភពលោកតែម្ដង ហើយយើងអាចនិយាយបានថាវាជាជំងឺម្យ៉ាងដែលគួរឲ្យខ្លាចបំផុត ព្រោះជំងឺនេះជាឃាតកស្ងៀមស្ងាត់បំផុត។ លោកថា តាំងពី ៧ ឆ្នាំមុន លោកមានជំងឺធ្លាក់ទឹកចិត្តខ្លាំងមែនទែន បន្ទាប់ពីដឹងថាម្ដាយមានមេរោគថ្លើមខាងលើ។

លោក សាវិន ហ្វីលីព បញ្ជាក់ថា «កាលពី ៧ ឆ្នាំមុន ខ្ញុំធ្លាប់កើតជំងឺធ្លាក់ទឹកចិត្តខ្លាំងមែនទែន ទាំងសម្ពាធការងារ និងដឹងថាម្ដាយមានមេរោគនៅក្នុងថ្លើម ប៉ុន្តែក្រោយមកក៏បានព្យាបាលជាវិញសឹងតែ ៩៩ ភាគរយហើយ តែមកដល់ពេល ៦ ខែចុងក្រោយ ពេលដឹងថាម្តាយខ្ញុំកើតជំងឺមហារីកថ្លើមរហូតគាត់ទទួលមរណភាពកាលថ្មីៗនេះ ធ្វើឲ្យខ្ញុំចង់រើជំងឺនេះឡើងវិញព្រោះតែគេងមិនលក់»។

ជាការពិតចំពោះបញ្ហាជំងឺបាក់ទឹកចិត្តមិនមែនជារឿងលេងសើច ហើយរឹតតែមិនអាចធ្វេសប្រហែសដែរ ខណៈបច្ចុប្បន្នគេសង្កេតឃើញមានមនុស្សច្រើននាក់មកហើយ ពិសេសយុវវ័យតែម្ដង បានសម្រេចជ្រើសរើសវិធីដើម្បីបញ្ចប់ជីវិតខ្លួនឯង ព្រោះតែមិនអាចដោះស្រាយបញ្ហា ឬ ស្វែងរកអ្នកណាមកជួយពួកគេបាន។
យ៉ាងណាកត់សម្គាល់មួយរយៈចុងក្រោយនេះ បញ្ហា នៃការបញ្ចប់ជីវិតព្រោះជំងឺបាក់ទឹកចិត្តនេះ បានកើតឡើងជាបន្តបន្ទាប់៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


