ជីវិតកម្សាន្ដ
មានរូបឆោមស្អាតដូច Ariana ហើយ នៅមានគេស្អប់ និងតិះដៀលរូបរាងទៀត
កាលពីពេលថ្មីៗនេះ Ariana Grande និងតួសម្តែងក្នុងរឿង Wicked គឺ Cynthia Erivo បានបង្ហាញខ្លួនក្នុងកម្មវិធីដើម្បីចែករំលែកអំពីគម្រោងភាពយន្តថ្មីរបស់ពួកគេ។ នៅទីនេះ តារាចម្រៀងស្រីវ័យ៣១ឆ្នាំ ក៏បានចាប់អារម្មណ៍ជាមួយនឹងសំណួរនៅពេលដែលត្រូវបានសួរដោយ MC របស់កម្មវិធីថា តើនាងស៊ូទ្រាំនឹងស្តង់ដារសម្រស់ និងការរិះគន់មិនឈប់ឈរអំពីរូបរាង និងរាងកាយចាប់ពីណាមក?
នៅពេលដែលជនរងគ្រោះនៃការគំរាមកំហែងតាមអ៊ីនធឺណិត អំពីរូបរាងផ្ទាល់ខ្លួន Ariana មិនអាចលាក់បាំងអារម្មណ៍របស់នាងនៅពេលចែករំលែកអំពីបញ្ហានេះទេ។ តារាចម្រៀងស្រីបាននិយាយថា នាងចាប់ផ្ដើមមានការលើកឡើងពីការនិយាយនិងពិនិត្យមើលរូបរាងខ្លួន តាំងពីអាយុ ១៦ ឬ ១៧ ឆ្នាំពេលនាងចាប់ផ្ដើមល្បីភ្លាមៗ។
ម្ចាស់បទ «we can’t be friends» ត្រូវតែទទួលនូវការបញ្ចេញមតិមិនត្រឹមត្រូវជាច្រើនអំពីខ្លួននាង ទោះបីជានាងព្យាយាមកែវាក៏ដោយ ក៏មតិសាធារណៈភាគច្រើននៅតែគិតខុសចំពោះនាងថា វាពិបាកណាស់ក្នុងការការពារខ្លួនអ្នកពីសំឡេងរំខានទាំងនោះ។ កាលនៅក្មេង នាងត្រូវតែឮគ្រប់រឿងគ្រប់កម្រិត បញ្ហានេះតែងតែរំខាន សូម្បីតែពេលញ៉ាំអាហារជាមួយគ្រួសារ។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ មិនថាជាការអត្ថាធិប្បាយលើរូបរាងរបស់ពួកគេ សុខភាព ឬរបៀបដែលពួកគេបង្ហាញខ្លួនឯង ពីអ្វីដែលខ្លួនស្លៀកពាក់ និងមុខមាត់របស់ពួកគេ។ Ariana Grande បាននិយាយថា «នាងខ្ញុំសំណាងណាស់ដែលមានមិត្តភក្តិ និងសាច់ញាតិដែលតែងតែលើកទឹកចិត្តខ្ញុំ ហើយតែងរំលឹកខ្ញុំថាខ្ញុំស្អាត ខ្ញុំមានការងារធ្វើ, ខ្ញុំមានជីវិតដើម្បីរស់នៅ, ខ្ញុំមានមិត្តភក្តិដែលត្រូវស្រឡាញ់។ ដូច្នោះហើយ ខ្ញុំមិនទុកកន្លែងសម្រាប់វាទៀតទេ។ គ្មានអ្នកណាមានសិទ្ធិនិយាយអាក្រក់ពីខ្ញុំទេប្រសិនបើខ្ញុំមិនអនុញ្ញាតិ»។
តារាចម្រៀងអាមេរិកវ័យ៣១ឆ្នាំថែមទាំងបញ្ជាក់ថា នាងមិនខ្វល់នឹងពាក្យអវិជ្ជមានទេ ហើយនឹងរារាំងអ្នកដែលបញ្ចេញយោបល់អាក្រក់អំពីនាង មិនថាមានការអត្ថាធិប្បាយលើរូបរាងរបស់ពួកគេ សុខភាព ឬរបៀបដែលពួកគេបង្ហាញខ្លួនឯង ពីអ្វីដែលអ្នកស្លៀកពាក់ និងមុខមាត់ក៏ដោយ។
យ៉ាងណាមិញ រឿងរ៉ាវរបស់ Ariana Grande បានឆ្លុះបញ្ចាំងឲ្យយើងគ្រប់គ្នាឃើញថា ការរងការរិះគន់ចំពោះរូបរាងគឺជាបញ្ហាដែលតារាល្បីជាច្រើនប្រឈមមុខ។ វាជារឿងសំខាន់ដែលយើងត្រូវរៀនគោរពភាពខុសគ្នា និងមិនត្រូវវិនិច្ឆ័យអ្នកដទៃដោយផ្អែកលើរូបរាងពួកគេ។ មនុស្សគ្រប់រូបមានសិទ្ធិធ្វើជាខ្លួនឯង ហើយមិនតែងតែត្រូវតាមស្តង់ដារភាពស្រស់ស្អាតដែលសង្គមកំណត់នោះទេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វេនខកចិត្តមិនស្ទើ ខំចំណាយពេលរាប់ម៉ោងទម្រាំបានសៀវភៅ Taylor តែមិនដូចការរំពឹងទុក
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


