ជីវិតកម្សាន្ដ
ពិតទេ? Zayn ប្រើអំពើហិង្សាលើម្តាយ Gigi ទើបធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នា
គូស្នេហ៍តារាបង្ហាញស្រីលំដាប់ពិភពលោក នាង Gigi Hadid និងកំពូលតារាចម្រៀងប្រុស លោក Zayn Malik ត្រូវបានសារព័ត៌មាននានា រាយការណ៍ថា បានចែកផ្លូវគ្នាជាផ្លូវការហើយ បន្ទាប់ពីគូស្នេហ៍នេះធ្លាប់ឈ្លោះបែកៗ ជាច្រើនលើកច្រើនសារកន្លងមក។

ដំណឹងបឋមបានឱ្យដឹងថា មូលហេតុដែលនាំឱ្យឈានដល់ផ្លូវបំបែករវាងគូស្នេហ៍កូនមួយនេះដែរ ដោយសារលោក Zayn ត្រូវបានចោទប្រកាន់ពីការប្រើអំពើហិង្សាទៅលើម្តាយរបស់ Gigi អំឡុងពេលឈ្លោះគ្នា។

រឿងរ៉ាវបែកបាក់នេះ បានកើតឡើងនៅពេលដែលម្តាយរបស់តារាម៉ូឌែល Gigi ទម្លាយថា លោក Zayn បានវាយគាត់ កំលុងពេលឈ្លោះប្រកែកគ្នា។ ពេលនេះអ្នកស្រី Yolanda Hadid ដែលជាម្ដាយ Gigi កំពុងពិចារណាដាក់ពាក្យបណ្ដឹងទៅខាងប៉ូលិស ដើម្បីចាត់ការតាមផ្លូវច្បាប់។

ដោយឡែក ខាង Zayn លោកបានចេញមកបដិសេធការចោទប្រកាន់នេះ ដោយបានឆ្លើយតបនៅលើគណនី Twitter របស់លោកថា ការចោទប្រកាន់របស់អ្នកស្រី Yolanda Hadid សុទ្ធតែជារឿងមិនពិត។ តាមរយៈសារបង្ហោះដដែលរបស់តារាប្រុសរូបនេះ ទំនងជាលោកមានបញ្ហាឈ្លោះប្រកែកគ្នាពិតមែន ប៉ុន្តែលោកបានសុំទោសរួចអស់ហើយ។

ងាកទៅខាងកំពូលតារាបង្ហាញម៉ូដ Gigi Hadid វិញ បន្ទាប់ពីមានរឿងផ្ទុះឡើង នាងមិនបានចេញមុខបកស្រាយអ្វីឡើយ។ យ៉ាងណាមិញ អ្នកតំណាងរបស់តារាស្រីរូបនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ពេលនេះ Gigi គិតតែពីរឿងកូនប៉ុណ្ណោះ ហើយសុំមិនឆ្លើយតបអ្វីទេ ដោយចង់រក្សាឯកជនភាពមួយរយៈសិន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អ្នកគាំទ្ររង់ចាំ Lisa ច្រៀងឆ្លងឆ្នាំនៅថៃ ត្រូវខកចិត្ត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


