ជីវិតកម្សាន្ដ
Rosé និង Zayn Malik អាចនឹងសហការចេញបទចម្រៀងរួមគ្នា
មានការលេចធ្លាយពាក្យចចាមអារ៉ាមអំពីការសហការរចេញបទចម្រៀងរួមគ្នារវាង Rosé សមាជិកក្រុម BLACKPINK និងតារាចម្រៀងប៉ុបអង់គ្លេស Zayn Malik ដែលទទួលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ។

ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ឲ្យដឹងថា Zayn Malik តារាប៉ុបអង់គ្លេសនិងជាអតីតសមាជិក One Direction កំពុងនៅទីក្រុងញូវយ៉ក ដើម្បីធ្វើការលើអាល់ប៊ុមនាពេលខាងមុខរបស់លោក។ ចៃដន្យ Rosé សមាជិក BLACKPINK ត្រូវបានគេរាយការណ៍ថាបានប្រទះឃើញនៅស្ទូឌីយ៉ូថតសំឡេងក្នុងទីក្រុងតែមួយដែលបង្កើនការរំពឹងទុកអំពីការសហការរវាងអ្នកទាំងពីរដែលអាចកើតមាន ។
លើលពីនេះទៅទៀត គួរកត់សម្គាល់ថាអ្នកគ្រប់គ្រងបច្ចុប្បន្នរបស់ Zayn Malik គឺលោក Cola Carson បានចាប់ផ្តើម follow គណនី Instagram ផ្ទាល់ខ្លួនរបស់ Rosé ដែលបង្កឱ្យមានការសង្ស័យបន្ថែមទៀត។ ជាលទ្ធផល អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន ជាពិសេសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បានសម្តែងការរំភើបចិត្តចំពោះកិច្ចសហការដែលអាចធ្វើទៅបាន ។

ទន្ទឹមនឹងនេះ ទាំងភាគីតារាចម្រៀងប៉ុបអង់គ្លេស Zayn Malik មិនបាននិយាយអំពីពាក្យចចាមអារ៉ាមអំពីការសហការនេះទេ ក៏ដូចជាទីផ្នែកងាររបស់ Rosé គឺផលិតកម្ម YG Entertainment ចេញមកបកស្រាយចំពោះរឿងមួយនេះផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ខឹងសំបារឪពុករបស់ Justin Bieber ចំពោះការរើសអើង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


