ជីវិតកម្សាន្ដ
លោក Nawat ចេញមុខនិយាយ ក្រោយ Engfa ប្រើជើងទាត់សំពត់បវរកញ្ញា ភឹម ស្រីនោ
ពីករណីដ៏គួរឲ្យភ្ញាក់ផ្អើលនិងនៅតែផ្ទុះការវែកញែក បន្ទាប់ពីបវរកញ្ញាថៃ២០២២ Engfa Waraha ប្រើជើងទាត់សំពត់បវរកញ្ញាកម្ពុជា ភឹម ស្រីនោ ខណៈដែលអ្នកទាំងពីរថតរូបជុំគ្នា រួមជាមួយរាជនីសម្រស់ផ្សេងនៅលើឆាក។

ព្រឹត្តិការណ៍នេះបានកើតឡើងអំឡុងពេលជំនួបលើឆាកក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Miss Grand Saraburi 2024 កាលពីថ្មីៗកន្លងទៅ។ ស្របពេលដែល ភឹម ស្រីនោ ស្ថិតក្នុងឈុតពណ៌ខៀវ ហើយយកដៃរបស់នាងគ្រវាសជាយរ៉ូបដើម្បីងាយស្រួលថតរូប ក្នុងពេលដែល Engfa ដើរចូលមកកាន់ទីតាំងនោះដូចគ្នា។ ដូច្នេះហើយ ទើបលេចចេញជារូបភាពបវរកញ្ញាថៃប្រើជើងទាត់សំពត់បវរកញ្ញា ភឹម ស្រនោ ទៅវិញ។
ទោះយ៉ាងណាក៏ដោយ ក្រោយឃ្លិបនិងរូបភាពនេះត្រូបានចែកចាយ ក្នុងនោះមានមតិរិះគន់ Engfa ដោយអ្នករាល់គ្នាមិនយល់ស្របជាមួយនាងហើយថែមទាំងនិយាយថា នាងគួរប្រើដៃកាន់ជាយរ៉ូប កុំប្រើជើងបែបនេះ។ ប៉ុន្តែក៏មានមតិខ្លះមិនយល់ស្របហើយថា បវរកញ្ញាថៃធ្វើបានត្រឹមត្រូវ និងដោះស្រាយបញ្ហាភ្លាមៗ។ អ្នកមិនអាចឲ្យ Engfa អោនដើម្បីយកដៃផាតជាយសំពត់បានទេ ព្រោះរ៉ូបតឹង ហើយមកុដនឹងធ្លាក់ពីក្បាលរបស់នាងជាក់ជាមិនខានឡើយ។
យ៉ាងណាមិញ ដោយសារតែផ្ទុះការវែកញែកមិនត្រឹមត្រូវលើបណ្ដាញសង្គមអ៊ីនធឺណិត ទើបស្ថាបនិកកម្មវិធី Miss Grand លោក Nawat Itsaragrisil បានចេញមកនិយាយពីរឿងនេះ ហើយថា Engfa យកជើងទៅកៀសជាយរ៉ូបជារឿងធម្មតា។ ព្រោះពេលនោះគឺរារាំងកន្លែងដែលនាងកំពុងឈរ! នាងមិនអាចយកដៃទៅទាញជាយឈុតរបស់ស្រីនោបានទេ។ បើជាខ្ញុំ ខ្ញុំនឹងយកជើងទាត់ដូចគ្នា! នេះបង្ហាញថានាងឆ្លាត ហើយប្រើខួរក្បាលបានរហ័ស។ ព្រោះវាជាក្រណាត់ បើអោនចុះទៅប៉ះ វាអាចធ្វើឲ្យដងខ្លួននាងមិនអាចក្រោកមកវិញបាន។ សូម្បីខ្ញុំធ្វើក៏ទម្លាប់ធ្វើបែបនេះ ពេលថតរូបជាមួយស្រីស្អាត រ៉ូបវែង ខ្ញុំប្រើជើងកៀសថ្នមៗ។ ម្យ៉ាងវិញទៀត Engfa បានប្រើជើងទាត់យ៉ាងត្រឹមត្រូវ ហើយក៏គ្មានបញ្ហាអីនឹង Miss Grand Cambodia ដែលនាងប្រើជើងកៀសឈុតរបស់ ភឹម ស្រីនោ ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការវែកញែក ក្រោយឃើញបវរកញ្ញាថៃ Engfa យកជើងជាន់ស្បៃ ភឹម ស្រីនោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


